ព័ត៌មាន

ការផ្សព្វផ្សាយ Oppo F3 និង​ F3 Plus បង្ហាញខ្លួននៅប្រទេសហ្វីលីពីន

បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា Oppo មិនបានប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ក្តី ក្រុមហ៊ុន Oppo ក៏បានប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5x Zoom Camera របស់ខ្លួនជំនួសវិញ។ ពេលនេះក្រុមហ៊ុន Oppo កំពុងតែផ្តោតទៅលើការផ្សព្វផ្សាយស្មាតហ្វូន F3 និង F3 Plus នៅក្នុងប្រទេសហ្វីលីពីន។

image

ស្មាតហ្វូនទាំងពីរនេះបានប្រើប្រាស់នូវពាក្យស្លោកថា “Selfie Expert” ដែលផ្តោតទៅលើបច្ចេកវិទ្យា Dual Selfie Camera ដែលអាចផ្តោតទៅលើការថតទស្សនីយភាពបានយ៉ាងស្រស់ស្អាតបំផុត។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់បានដឹងអំពីព័ត៌មានរបស់ស្មាតហ្វូននេះនៅឡើយទេ៕