ព័ត៌មាន

កម្មវិធី mySamsung ឥឡូវនេះមកដល់កម្ពុជាហើយ

អតិថិជនសាមសុងទទូលបានអត្ថប្រយោជន៍កាន់តែច្រើនក្រោយជាវផលិតផល ជាមួយនឹងការផ្តល់ជូនសិទ្ធិអទិភាពយ៉ាងពិសេសសម្រាប់ការទទួលបានសេវាកម្ម  ព្រមទាំងភាពងាយស្រួលក្នុងការគ្រប់គ្រងផលិតផលសាមសុងរបស់ខ្លួនដោយគ្រាន់តែប្រើកម្មវិធីតែមួយប៉ុណ្ណោះ។

កម្ពុជា ថ្ងៃទី09 ខែឧសភា ឆ្នាំ២០១៧៖ ក្រុមហ៊ុនសាមសុងបានប្រកាសយ៉ាងឱឡាឬកចំពោះការមកដល់របស់កម្មវិធី mySamsung ក្នុងប្រទេសកម្ពុជា។ នេះជាកម្មវិធីមួយដែលផ្តល់ជូនអតិថិជនសាមសុងទាំងចាស់ និងថ្មីទាំងអស់នូវកម្មវិធីលើទូរស័ព្ទដៃ (mobile app) ឬអាចចូលទៅប្រើប្រាស់បានយ៉ាងងាយស្រួលតាមរយៈគេហទំព័រ www.mysamsung.com។ mySamsung ជួយសម្រួលអតិថិជនក្នុងការគ្រប់គ្រងតាមដានផលិតផលសាមសុងរបស់ពួកគាត់ ក៏ដូចជាការទទួលបានព័ត៌មានពីសេវាធានាផ្សេងៗ តាមរយៈការផ្តល់សេវាបម្រើអតិថិជននៅលើកម្មវិធីនេះផ្ទាល់តែម្តង ហើយពួកគាត់ថែមទាំងអាចទទួលបានគន្លឹះប្រើប្រាស់មានអត្ថប្រយោជន៍ជាច្រើនដែលមិនធ្លាប់ដឹងពីមុននៅក្នុងផលិតផលសាមសុងរបស់ពួកគាត់ផងដែរ។

វត្តមាន mySamsung នៅកម្ពុជាជាជំហានពង្រីកវិសាលភាពរបស់ខ្លួនមួយទៀត ដែលសព្វថ្ងៃកម្មវិធីនេះមានអ្នកប្រើប្រាស់ចំនួន ៥ លាននាក់ក្នុងប្រទេសចំនួន៩ ដែលរួមមាន សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃ វៀតណាម ឥណ្ឌូនេស៊ី អូស្រ្តាលី និងញូហ្សេលែន។ mySamsung ក៏នឹងមានផ្តល់ជម្រើសប្រើប្រាស់ជាភាសាខ្មែរក្នុងពេលឆាប់ៗនេះផងដែរ។

mySamsung ផ្តល់ជូនអតិថិជនសាមសុងនូវបទពិសោធន៍ថ្មីៗកាន់តែប្រសើរនិងសម្បូរបែប មិនថាចំពោះការប្រើប្រាស់ផលិតផលរបស់ខ្លួន ឬបទពិសោធន៍ថ្មីៗបន្ថែមទៀតដែលជួយឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែអស្ចារ្យថែមទៀតនោះទេ។

 image

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «នេះគឺជាការជម្រុញឲ្យបទពិសោធន៍ប្រើប្រាស់ផលិតសាមសុងរបស់អតិថិជនយើងកាន់តែមានភាពល្អប្រសើរជាងមុន។ សាកគិតមើលថា​ នៅពេលដែលអ្នកអាចប្រើ​ប្រាស់កម្មវិធីតែមួយគត់ខណៈពេលដែលអ្នកអាចទទួល​បានសេវាកម្ម និងជំនួយពីអ្នកជំនាញរបស់យើងក្នុងការស្វែងយល់ និងដោះស្រាយបញ្ហាឧបករណ៍ប្រើប្រាស់របស់អ្នក ទាំងចំពោះការត្រួតពិនិត្យតាមដាន និងការរកឃើញនូវរាល់សមត្ថភាពពិសេសថ្មីៗរបស់ឧបករណ៍ពួកគាត់ផងដែរ។ នេះហើយជាតួនាទីរបស់ mySamsung ដែលអតិថិជនអាចប្រើប្រាស់វាដើម្បីសន្ទនាជាមួយផ្នែកបម្រើអតិថិជន និងជួយផ្សាភ្ជាប់សម្ព័ន្ធភាពរវាងអតិថិជនយើង ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។​»។

 image

កម្មវិធី mySamsung នឹងជួយសម្រួលបញ្ហាចម្ងល់ផ្សេងៗរបស់អតិថិជនសាមសុងថ្មីៗ ឬអតិថិជនដែលទើបតែប្តូរពីឧបករណ៍ចាស់មកឧបករណ៍ថ្មីតាមរយៈការផ្តល់កិច្ចសន្ទនាអនឡាញ និងការណែនាំពីការបំពេញព័ត៌មានលើឧបករណ៍ប្រើប្រាស់មុនពេលអាចប្រើបានផងដែរ។ ភាពងាយស្រួល និងការដែលអាចទទួលបានសេវាកម្មដោយងាយពីកម្មវិធីនេះ ជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការចុះឈ្មោះបង្កើតគណនី​ និងគ្រប់គ្រងបញ្ជាផលិតផលតាមចំណង់ចំណូលចិត្ត ព្រមជាមួយនឹងសេវាធានាយ៉ាងច្រើនសម្បូរបែប​ មិនថាអ្នកជាប់រវល់មមាញឹកខ្លាំងប៉ុណ្ណានោះទេ។

 image

អតិថិជនអាចទទួលបានសេវាបម្រើអតិថិជនដោយងាយបំផុតនៅលើ mySamsung តាមរយៈកម្មវិធី live chat (ដែលនឹងមកដល់ប្រទេសកម្ពុជានាថ្ងៃអនាគត) កិច្ចសន្ទនាតាមទូរស័ព្ទ និងអ៊ីម៉ែល ហើយអ្នកប្រើប្រាស់ថែមទាំងអាចទាញយកតារាងព័ត៌មានអំពីទីតាំងបម្រើសេវាកម្មអតិថិជននៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។អតិថិជនអាចទទួលបានព័ត៌មានអំពីបញ្ហាជាមួយនឹងប្រព័ន្ធ​ hardware របស់ឧបករណ៍ខ្លួនបានរហ័សទាន់ចិត្ត ហើយក៏នឹងអាចទទួលបានព័ត៌មានអំពីដំណើរការការជួសជុលតាមរយៈកម្មវិធីនេះផងដែរ។ មុខនាទីពិសេសៗ និងព័ត៌មានទាំងនេះមានផ្ទុកក្នុងកម្មវិធី mySamsungដើម្បីសម្រួលដល់ការដោះស្រាយបញ្ហាផ្សេងៗរបស់អតិថិជន ហើយធានានូវការផ្តល់ដំណោះស្រាយទាន់ពេលបានកាន់តែរហ័សជាងមុននិងបង្កើនទំនុកចិត្តរបស់អតិថិជនផ្ទាល់ផងដែរ។

 លើសពីនេះទៅទៀតកម្មវិធី mySamsung ក៏ផ្តល់នូវចំណេះដឹងអំពីគន្លឹះសម្ងាត់ៗដែលមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឧបករណ៍សាងសុងផងដែរ ដូច្នេះហើយអតិថិជនអាចស្វែងយល់ពីមុខងារពិសេសៗ និងសាកល្បងវិធីថ្មីៗមិនធ្លាប់បានដឹងពីមុនដែលមាននៅលើផលិតផលសាមសុងថែមទៀតផង។ អតិថិជនថែមទាំងអាចទទួលបានសិទ្ធិអទិភាពពិសេសៗ  ព្រមទាំងរង្វាន់ជាច្រើនតាមរយៈកម្មវិធី mySamsung ដូចជា ការអញ្ជើញចូលរួមក្នុងកម្មវិធីផ្សេងៗ និងការផ្តល់ជូន ព្រមទាំងប្រូម៉ូសិនថ្មីៗពីសាមសុងផងដែរ។ ក្រុមហ៊ុនសាមសុងក៏មាននូវប្រូម៉ូសិន និងការបញ្ចុះតម្លៃគួរឲ្យទាក់ទាញជាច្រើនពីដៃគូសហការរបស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែល្អប្រសើរសម្រាប់អតិថិជន។

 image

លោក Seungho Choi បានបន្ថែមប្រសាសន៍ថា៖ «ជាមួយកម្មវិធី mySamsung យើងចង់បង្កើននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតដល់អតិថិជនបើទោះជាបានជាវផលិតផលយើងហើយក្តី និងការជម្រុញឲ្យអតិថិជនយើងកាន់តែមានទំនុកចិត្ត និងរីករាយជាមួយនឹងការផ្តល់ព័ត៌មានឆ្លើយតបទៅកាន់ពួកគាត់បានគ្រប់ចំណុច គ្រប់ពេលវេលានិងទីកន្លែង ព្រមទាំងសិទ្ធិអទិភាពជាច្រើនថែមទៀតដែលពោរពេញទៅដោយគុណតម្លៃ និងអត្ថប្រយោជន៍។ ហើយនេះក៏ជាឱកាសមួយសម្រាប់ពួកយើងក្នុងការសម្តែងក្តីអំណរអរគុណដល់អតិថិជនយើងដែលបានជ្រើសរើស និងតែងតែគាំទ្រផលិតផលសាមសុងរហូតមក»។

អាចរកបាន

 អ្នកអាចទាញយកកម្មវិធី mySamsungបានដោយប្រើស្មាតហ្វូនសាមសុងដែលមានប្រព័ន្ធប្រតិបត្តិការជំនាន់ Android 4.3 ទ្បើងទៅ។ កម្មវិធី mySamsung អាចទាញយកបានដោយឥតគិតថ្លៃពី Google PlayTM ឬចូលទៅកាន់គេហទំព័រ www.mysamsung.com។  Google Play គឺជានិកិ្ខតសញ្ញារបស់ក្រុមហ៊ុន Google Inc។

  អំពីក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com