iPad Pro ជំនាន់ថ្មីរបស់ Apple បង្ហាញខ្លួនក្រុមហ៊ុន Apple បានណែនាំ iPad ជំនាន់ថ្មីរស់ខ្លួន នៅវេទិការ WWDC 2017។
ក្រុមហ៊ុន Apple បានដាក់បង្ហាញ iPad ជំនាន់ថ្មីរបស់ខ្លួនម៉ាក iPad Pro បំពាក់អេក្រង់ទំហំ 10.5 អ៊ីង។ iPad Pro នេះភ្ជាប់មកជាមួយ WiFi មានកម្រិតបង្ហាញ 2224 x 1668 Fully ប្រភេទ Retina។ វាប្រើប្រព័ន្ធឈីប A10X។ iPad ជំនាន់ថ្មីមានទំហំផ្ទុក ទិន្ន័យបីប្រភេទ 64GB/256GB/512GB។
iPad នេះបំពាក់កាមេរ៉ា 7MP ជាមួយហ្វេ្រកង់ f/2.2 និងមានសមត្ថភាពថតវីដេអូរ 1080p។ កាមេរ៉ាក្រោយមានកម្រិតបង្ហាញ 12MP មានប្រេកង់ f/1.8។ iPad នេះក៏មានសមត្ថភាពថតវីដេអូរកម្រិត 4K និងសេនស័រ Touch ID និងប្រព័ន្ធបំពងសម្លេងបួនគ្រាប់។
iPad នេះប្រើប្រព័ន្ធដំណើរការ iOS 11 មានភ្ជាប់បណ្តាញ 4G LTE (optional)។ វាមានប្រព័ន្ធចែកចាយជាច្រើនទៀតដូចជា dual-band WiFi 802.11ac, HT80 ជាមួយ MIMO, Bluetooth 4.2, GPS and GLONASS (only in WiFi + Cellular)។
ប្រភព៖ ក្រុមហ៊ុន Apple