ថេប្លត Samsung Galaxy Tab S3 ប្រកាសបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិចកាលពីខែមីនា ឆ្នាំនេះដែលមានតម្លៃដល់ទៅ 599.99 ដុល្លារអាមេរិចពេលនេះធ្លាក់ថ្លៃមកត្រឹមតែ 500 ដុល្លារអាមរិចហើយ។ នៅលើគេហទំព័ររបស់សហរដ្ឋអាមេរិចក្នុងពេលនេះមានតម្លៃ 499.99 ដុល្លារ។
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung លក់បញ្ចុះតម្លៃដល់ទៅ 100 ដុល្លារសម្រាប់ថេប្លេតម៉ូដែលពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ នៅលើគេហទំព័រលក់រាយ Best Buy និង B&H ក៏ផ្តល់ជូនការបញ្ចុះតម្លៃផងដែរ។ សម្រាប់ពេលនេះនៅលើគេហទំព័រ Amazon ក៏ដាក់លក់ថេប្លេតនេះក្នុងតម្លៃពិសេសគឺត្រឹមតែ 491.22 ដុល្លារ៕