សូមស្វាគមន៍នូវវត្តមានរបស់ថេប្លេត MYTEB YES ដែលជាថេប្លេតជំនាន់ថ្មីចុងក្រោយបំផុតដែលមានអេក្រង់ធំពីក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ប្រទេសម៉ាឡេស៊ី។ ថេប្លេត Android នេះមានអេក្រង់ធំទំហំ 10.1 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD និងបច្ចេកវិទ្យា SUPER IPS Technology ដែលជួយលោកអ្នកទទួលបាននូវពណ៌ធម្មជាតិ ពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែកគ្រប់ពេលវេលា។ ថេប្លេត MYTEB YES ពេលនេះដាក់លក់នៅក្នុងតម្លៃពិសេសត្រឹមតែ 99 ដុល្លារអាមេរិច។
ថេប្លេត MYTEB YES បំពាក់នូវស៊ីមកាតប្រភេទ 3.5G ចំនួន 2 ដែលមានល្បឿនអ៊ីនធឺណិតលឿន។ ថេប្លេតនេះទ្រទ្រង់នូវប្រព័ន្ធ Wi-Fi B/N/G និងប្រព័ន្ធ Bluetooth 4.0 ។ បើពិនិត្យមើលទៅលើលក្ខណៈសម្បត្តិរបស់ថេប្លេតនេះ វាដំណើរការនូវបន្ទះឈីប MediaTek របស់តៃវ៉ាន់ប្រភេទ Quad-Core CPU ដែលមានអង្គគណនាចំនួន 4 គ្រាប់ និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB សម្រាប់លោកអ្នកផ្ទុកឯកសារ វីដេអូ កម្មវិធី ហ្គេម និងងាយស្រួលក្នុងការអានសៀវភៅ។ លោកអ្នកអាចបន្ថែមនូវម៉េមូរីប្រភេទ microSD កាតបានទំហំដល់ទៅ 128GB ថែមទៀតប្រសិនបើលោកអ្នកត្រូវការ។ ថេប្លេត MYTEB YES ត្រូវរចនាយ៉ាងពិសេស បើទោះបីជាថេប្លេតនេះប្រើប្រាស់រ៉េមផ្ទុកទិន្នន័យទំហំ 1GB ក្តី ប៉ុន្តែក្រុមវិស្វករអនុញ្ញាតអោយលោកអ្នកអាចតម្លើងកម្មវិធី ឬហ្គេមទំហំ 4GB នៅលើរ៉េមទំហំ 1GB នេះបានថែមទៀត។
MYTEB YES បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 5MP និងកាមេរ៉ាខាងមុខទំហំ 3MP រួមជាមួយនឹងថាមពលថ្មខ្លាំងកម្លាំង 4000mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហា។ ថេប្លេត Android ស៊េរីថ្មីនេះពិតជាល្អបំផុតសម្រាប់ការស្រាវជ្រាវនៅក្នុងការសិក្សាជាមួយនឹងអេក្រង់ធំងាយស្រួលប្រើប្រាស់។ លោកអ្នកអាចស្វែងរកនូវកម្មវិធីច្រើនជាង 1 លាននៅលើហាងទំនិញ Google Play Store ដើម្បីបំពេញតម្រូវការងារប្រចាំថ្ងៃ ការសិក្សាស្រាវជ្រាវ និងការកម្សាន្តរបស់លោកអ្នក។
ជាក់ស្តែង រាល់ការជាវផលិតផលថេប្លេត MYTEB YES នៅក្នុងពេលនេះ ក្រុមហ៊ុន MYTEB នឹងផ្តល់ជូនស្គ្រីនការពារអេក្រង់ ស្រោមស្បែកសុទ្ធ និងការធានាជួសជុលរយៈពេលមួយឆ្នាំពេញ។ សូមប្រញាប់ឡើងកុំឱ្យឱកាសនេះកន្លងផុតទៅអោយសោះ! តម្លៃរបស់ថេប្លេតនេះក៏រឹតតែពិសេសទៀតត្រឹមតែ 99 ដុល្លារអាមេរិចប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។
ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕