ព័ត៌មាន

Samsung Galaxy Tab A 8.0 (2017) ប្រទះឃើញនៅលើ Benchmark និងទទួលវិញ្ញាប័ណ្ណបត្រ Wi-Fi

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គ្រោងនឹងប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ។ ថេប្លេតនេះនឹងមានលេខកូដ SM-T380 (ប្រភេទ Wi-Fi) និង SM-T385 (ប្រភេទ LTE) ។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ថេប្លេតនេះទើបតែទទួលវិញ្ញាប័ណ្ណបត្រពី Wi-Fi Alliance ផងដែរ។ ថេប្លេតនេះមានអេក្រង់ទំហំ 8 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1280 x 800 Touchscreen នេះបើតាមការទម្លាយនៅលើ GFXBench ។

image

បន្ថែមពីនេះទៀត ថេប្លេត Galaxy Tab A 8.0 (2017) នឹងបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 8 MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ វានឹងបំពាកនូវបន្ទះឈីប Qualcomm Snapdragon 425 ក្រាហ្វិកកាត Adreno 308 GPU រ៉េមទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat៕