ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ ស៊ីមពីរពេលនេះដាក់លក់ហើយនៅចក្រភពអង់គ្លេស

ប្រសិនបើលោកអ្នករស់នៅទឹកដីចក្រភពអង់គ្លេស លោកអ្នកប្រហែលជារង់ចាំយូរមកហើយនូវស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8/S8+ ស៊ីមពីរ ហើយឥឡូវនេះវាគឺជាដំណឹងដ៏ល្អមួយដោយសារតែស្មាតហ្វូន Galaxy S8+ ស៊ីមពីរដាក់លក់នៅក្នុងប្រទេសនេះហើយ។

image

ក្រឡេកមើលទៅកាន់គេហទំព័ររបស់ Samsung នៅទឹកដីចក្រភពអង់គ្លេស ស្មាតហ្វូនស៊េរីថ្មី Galaxy S8+ ពណ៌ខ្មៅ និងពណ៌ប្រផេះដាក់លក់នៅក្នុងតម្លៃ 779 ផោនដែលមានតម្លៃស្តង់ដារដូចគ្នាទៅនឹង Galaxy S8+ ធម្មតាដែរ៕