ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S7/S7 Edge ទទួលការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាព

ក្រុមហ៊ុនចែកចាយ Rogers របស់កាណាដាប្រកាសអំពីកាលបរិច្ឆេទនៃការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពរបស់ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge នៅលើបណ្តាញរបស់ខ្លួន។ ចំនែកស្មាតហ្វូន Galaxy S6 Edge+ និង Galaxy Note 5 ក៏ទទួលបានការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពផងដែរ។

image

ស្មាតហ្វូន Galaxy S6 នឹងចាប់ផ្តើមទទួលបានការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពនេះចាប់ពីថ្ងៃទី 30 ខែមិថុនា ខណៈពេលដែលស្មាតហ្វូន Google Pixel នឹងទទួលបានការអាប់ឌែតចាប់ផ្តើមពីថ្ងៃទី 3 ខែកក្កដាខាងមុខនេះ។ ស្មាតហ្វូន Motorola Moto Z Play និង​ LG V20 នឹងចាប់ផ្តើមការអាប់ឌែតនៅថ្ងៃទី 27 និងថ្ងៃទី 28 ខែមិថុនាខាងមុខនេះ៕

image