ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung លម្អិតអំពីបច្ចេកវិទ្យាប្រព័ន្ធកាមេរ៉ាភ្លោះ ISOCELL

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវបច្ចេកវិទ្យា ISOCELL ហើយនៅក្នុងការបង្ហាញនេះក៏ផ្តល់នូវព័ត៌មានលម្អិតអំពីគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាភ្លោះរបស់ស្មាតហ្វូននេះមានមុខងារ 3 សំខាន់គឺ Zoom, Depth និង Low Light Shooting ។

imageimage

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបង្កើតនូវប្រព័ន្ធកាមេរ៉ាភ្លោះនេះដើម្បីពង្រឹងទៅលើសែនស័រនៃការថតរូបភាព និងការពង្រឹងទៅលើល្បឿននៃ Software ថែមទៀត។ ពិសេសជាងនេះទៀត កាមេរ៉ានេះប្រើប្រាស់នូវ 28nm Node ខណៈពេលដែលកាមេរ៉ាមួយទៀតប្រើប្រាស់នូវ 40/55 nm Node ។ ប្រព័ន្ធកាមេរ៉ាភ្លោះនេះក៏នឹងប្រើប្រាស់នៅក្នុងបច្ចេកវិទ្យារថយន្ត ឬនៅក្នុងរថយន្តទំនើបសម្រាប់ប្រើប្រាស់នូវសែនស័រ ISOCELL ។ ប្រព័ន្ធកាមេរ៉ានេះពិតជាល្អបំផុតសម្រាប់ការចាប់រូបភាពនៅកន្លែងដែលមានពន្លឺតិច និងកន្លែងដែលមានសីតុណ្ហភាពខ្ពស់ផងដែរ៕

image