ព័ត៌មាន

SAMSUNG EXCLUSIVE DAY 2017 កាន់តែធំជាងមុនទៀត!បានប្រាក់វិញ បានកាដូដ៏ធំ និងបង់រំលស់គ្មានការប្រាក់!

 “បានប្រាក់វិញ បានកាដូដ៏ធំ និងបង់រំលស់គ្មានការប្រាក់ បានទាំងផលិតផលគុណភាពល្អប្រើទៀត!”

ការផ្តល់ជូនដ៏ធំមហិមាប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុងត្រឡប់មកវិញ ប៉ុន្តែ ឆ្នាំនេះខុសពីឆ្នាំមុនៗ ដោយសាមសុងបានបន្ថែមការផ្តល់ជូនពិសេសរបស់ខ្លួន ឲ្យកាន់តែធំជាងមុន សម្រាប់ការជាវផលិតផល អេឡិចត្រូនិចសាមសុងមួយចំនួន នៅតាមហាងទំនើបសាមសុងដែលបានកំណត់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ សីហា។  

  image

ការផ្តល់ជូនពិសេសរួមមាន៖ ជាវទូទឹកកកថែមជូនម៉ាស៊ីនបោកគក់ ជាវទូរទស្សន៍ថែមជូន ទូទឹកកក រឺ ថែមជូនជើងភ្ជាប់ជញ្ជាំង និងឧបករណ៍បំពងសម្លេងដ៏ទំនើប ព្រមទាំង ការថែមជូនពិសេសជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចទទួលបានប្រាក់វិញ ចាប់ពី ៣០ដុល្លា ដល់ ៥០ដុល្លា ព្រមទាំងអាចបង់រំលោះផលិតផលសាមសុង រហូតដល់៦ខែ ដោយគ្មានការប្រាក់ទៀតផង។

 image

image

 គួររំលឹកថា ក្រុមហ៊ុនសាមសុងទើបបានទទួលពានរង្វាន់ផ្នែកម៉ាកអេឡិចត្រូនិចល្អបំផុតប្រចាំឆ្នាំ២០១៧ ហើយនេះជាឆ្នាំទី៦ហើយ ដែលម៉ាកយីហោដ៏ល្បីមួយនេះនៅតែអាចរក្សាចំណាត់ថ្នាក់ របស់ខ្លួនបាន យ៉ាងគួរឲ្យកោតសរសើរ។

  image

 ចំណែកផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះ សុទ្ធសឹងជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ! 

 ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com