ព័ត៌មាន

លក្ខណៈពិសេសតាមផ្នែករបស់ Galaxy S8 ដែលកំពុងតែល្បាញខ្លាំង

ដូចដែលព័ត៌មានមុនៗបានចុះផ្សាយរួចមកហើយដែលបានបញ្ចាក់  Galaxy S8 នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 23  ខែសីហា។ មុនដល់ថ្ងៃដាក់បង្ហាញជាផ្លូវការ បណ្តាញព័ត៌មានជាច្រើនបានចុះផ្សាយពីលក្ខណៈផ្សេងរបស់ Galaxy S8 មានទាំង ការរចនា ការបំពាក់ ការភ្ជាប់ និងការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗជាច្រើន។

ក្នុងអត្ថបទនេះ សូមលើកយកពីចំណុចពិសេសមួយចំនួនរបស់ Galaxy S8 ថាតើ ចំណិចពិសេសវាមានអ្វីខ្លះ ហើយវាខ្លាំងដោយរបៀបណា?

 

  1. ចំណុចទីមួយ៖ កាមេរ៉ា

ខណៈពេលដែលទីផ្សារស្មាតហ្វូនប្រើកាមេរ៉ាកំពុងតែពុះកញ្ច្រោលខ្លាំង ក្រុមហ៊ុនសាមស៊ុង បានសម្រេចភ្ជាប់កាមេរ៉ាភ្លោះលើស្មាតហ្វូននេះ។ កាន់តែពិសេសជាងនេះទៅទៀត កាមេរ៉ា នោះត្រូបានគេផលិតនាំយកនូវគុណភាពប្រសើរជាងម៉ូដែលមុនៗទាំងការថត ការថែមពន្លឺ ការកំណត់ចម្ងាយរូបភាព។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ស្មាតហ្វូននេះនាំង នាំមកជាមួយសមត្ថភាពពង្រីករូបភាពច្បាស់ជាងម៉ូដែលមុន 3 ដង។ ទាំងរូបភាព និងពន្លឺ មានលក្ខណៈពិសេស ស្រស់ស្អាតតាមបែបធម្មជាតិ ខ្លាំងជាស្មាតហ្វូនម៉ូដែលណាៗ ទាំងអស់។

 

 

  1. ​អេក្រង់បង្ហាញច្បាស់

អេក្រង់បង្ហាញជាផ្នែកពិសេសមួយរបស់ស្មាតហ្វូន Galaxy S8 ដោយវានាំមកជាមួយកម្រិតបង្ហាញ 1080p ជាមុខងារ Default ប្រភេទ UHD+ និង 4K+។

  1. ការរចនាដែលមានភាពទាក់ទាញបំផុត

ក្រុមហ៊ុនសាមស៊ុងបានបញ្ជាក់ថា Galaxy S8 ត្រូវបានរចនាមកយ៉ាងយកចិត្តទុកដាក់បំផុត  ហើយជាពិសេសការចនានេះ និងបន្តទៅស្មាតហ្វូនជំនាន់ក្រោយមួយទៀតជា S9  និងNote 9។

  1. អង្គដំណើរការពេញនិយម

ស្មាតហ្វូន Galaxy S8 ប្រើអង្គដំណើរការ Exynos 9810 ដែលឆ្លងកាត់ការតេស្ត សាកល្បងពី វិស្វករជំនាញយ៉ាងត្រឹមត្រូវ។

  1. មេម៉ូរ៉ីធំបំផុតដែលមិនធ្លាប់មាន

Galaxy S8 ភ្ជាប់មេម៉ូរ៉ីមានទំហំរហូតដល់ទៅ 6 GB  ហើយកាន់តែពិសេសអ្នកអាចថែមមេ ម៉ូរ៉ីក្រៅបានទំហំ 256 GB ។​ ទំហំផ្ទុកទិន្ន័យនេះ អាចឲ្យអ្នករក្សាទុក​រូបភាព វីដេអូរ និងកម្មវិធីបានជាច្រើន។

  1. ​ប្រើថ្មទំហំ ​3500

ម៉ូដែល Note 7 ប្រើថ្មទំហំ 3500 mAh ហើយសម្រាប់ម៉ូដែល Galaxy S8 នឹងភ្ជាប់មក ជាមួយថ្មមានថាមពល 3300 mAh។

  1. ​ប្រព័ន្ធបំពងសម្លេងល្អ

Galaxy S8 ជាស្មាតហ្វូនជំនាន់ថ្មី និងស៊ីរីក្រោយ ដែលបានអាប់ក្រេដជាមួយបាស់ ដែលបង្កប់ខាងក្នុងចំនួនពីរគ្រាប់ ដែលវាអាចជួយសម្រួលដល់ប្រព័ន្ធសម្លេងកាន់ តែលឺ និងមានសភាពងំ និងជួយឲ្យសម្លេងបំពងពិរសរណ្តំ ជាពិសេសពេលស្តាប់តន្រី្ត។

image

image

image

image

image

image

image