ព័ត៌មាន

លោក Kuo បានបង្ហាញកំពូលស្មាតហ្វូន Galaxy S8 និង Galaxy S8 + ល្បីខ្លាំងចឹង យ៉ាងហោចណាស់ក៏អាចលក់ចេញបានដល់ទៅ​ 55 លានគ្រឿង

ក្រុមហ៊ុនសាមស៊ុងបានបំពាក់កាមេរ៉ាភ្លោះដំបូងគេបង្អស់លើ Samsung Galaxy S8+។ ក្រុម KGI Securities អាចជឿជាក់ថាអ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo អាចជាអ្នកវិភាគដ៏ល្អបំផុតនៅខាងក្រុមហ៊ុន Apple ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយគាត់មានភាពអាថ៌កំបាំងក្នុងការប្រាប់ដល់អតិថិជននូវអ្វីដែលជាលក្ខណៈពិសេស លើទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ Apple ។ ឥឡូវនេះ លោកបានបង្វែរការយកចិត្តទុកដាក់របស់គាត់ទៅឱ្យក្រុមហ៊ុន Samsung ហើយលោក Kuo បានបង្ហាញកំណត់ត្រាមួយចំនួនទៅកាន់អតិថិជ។ កំណត់ត្រាទី 1 ម៉ូដែល Samsung Galaxy S8 និង Samsung Galaxy S8 + បានឆ្លើយតបលើតម្រូវការទីផ្សារបានយ៉ាងប្រសើរជាងការរំពឹងទុក។

 សម្រាប់ឆ្នាំ 2017 លោក  Kuo បានរំពឹងថាចំនួនលក់ស្មាតហ្វូន Galaxy S8 និង Galaxy S8 + នឹងមានការកើនឡើងចាប់ពី 40 លានទៅ 45 លានគ្រឿង ហើយការរំពឹងខ្ពស់បំផុតពី 50 លានទៅ 55 លានគ្រឿង។ ការវិភាគរបស់ Kuo បានរកឃើញថាអតិថិជនមានចិត្តរំភើបរីករាយជាមួយនឹងការរចនាអេក្រង់ស៊ីរ៉ីថ្មី។ ដំបូងលោ Kuo មិនបានមើលឃើញអ្វីពិសេសនៅក្នុង Galaxy S8 ដែលនឹងអាចបង្វែរអ្នកទិញចេញពី iPhone 8 របស់ក្រុមហ៊ុន Apple នោះទេ។ អ្នកវិភាគពេលនេះបានផ្លាស់ប្តូរគំនិតរបស់គាត់ហើយគាត់បានប្រែជាមានគំនិតសុទិដ្ឋិនិយមបំផុតអំពី Samsung Galaxy Note 8 ។

 លោក  Kuo បានអះអាងថា Galaxy Note 8 នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.4 អ៊ីង ប្រភេទ Super AMOLED។ កម្រិតបង្ហាញលើអេក្រង់នេះជាប្រភេទ QHD+ ទំហំ 1440 x 2960។ មូលហេតុដែលស្មាតហ្វូនេះថតរូបបានភ្លឺច្បាស់ មានភាពទាក់ទាញ​ និងត្រជាក់ភ្នែកជាងម៉ូដែលណាៗទាំងអស់ ព្រោះវាប្រើឈីប Snapdragon 835 SoC ឬ Exynos 8995 អាស្រ័យលើប្រភេទម៉ូដែលដែលអ្នកទិញ។

 

 

 image