ក្រុមហ៊ុន HMD Global បានផលិតស្មាតហ្វូនដោយបានភ្ជាប់ និងបំពាក់សមត្ថភាពខ្លាំងក្លា។ ជាពិសេស មុខងារប្រើប្រាស់ដែលមានពាក់ព័ន្ធជា មួយវិស័យបច្ចេកវិទ្យារបស់មានលក្ខណៈសម្បូរបែបមិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗផ្សេងទៀតនោះទេ។ ស្មាតហ្វូននោះ មានឈ្មោះថា Nokia 6 វាជាប្រភេទស្មាតហ្វូនប្រើអង្គប្រតិបត្តិការ Android។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនបានដាក់លក់ស្មាតហ្វូនម៉ូដែលនេះនៅអាមេរិច និងនៅ Amazon Prime ។
មុខងារពិសេសៗរបស់ Nokia 6 មាន៖
ស្មាតហ្វូន Nokia 6 បំពាក់អេក្រង់ទំហំ 5.5 ប្រើកម្រិតបង្ហាញប្រភេទ 2.5D កម្រិត 1080 x 1920 ភិចសែល។ អេក្រង់របស់វាមានលក្ខណៈធន់ ជាពិសេសជាមួយការទង្គិច កោស ឆូតនានា ព្រោះវាត្រូវបានគេបំពាក់កញ្ចក់ប្រភេទ Corning Gorilla Glass 3 ដែលមានសេនស័រ ចាប់ពន្លឺជុំវិញ ដែលអាចផ្តល់ភាពងាយស្រួល ដោយអ្នកអាចមើលទូរស័ព្ទនៅក្រៅផ្ទះ ច្បាស់ មិនចាញ់កម្តៅថ្ងៃ។
ផ្នែកអង្គដំណើរការខាងក្នុង ស្មាតហ្វូននេះប្រើឈីបប្រភេទ Snapdragon 430 និងប្រព័ន្ធ CPU ប្រភេទ octa-core។ សម្រាប់រក្សាទិន្ន័យ ឬតម្លើងកម្មវិធី ស្មាតហ្វូននេះភ្ជាប់មកជាមួយអង្គផ្ទុកទិន្ន័យទំហំ 3GB និងប្រើមេម៉ូរ៉ីទំហំ 32GB។ ស្មាតហ្វូននេះក៏បានបំពាក់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងមានមុខងាផ្តោតលើរូបភាពដោយស្វ័យប្រវត្ត ប្រភេទ PDAF ។ កាមេរ៉ាមុខរបស់វាមានទំហំ 8MP។