ព័ត៌មាន

កុំព្យូទ័រ HP Chromebook 11 ចាប់ផ្តើមដាក់លក់ និងស្ថិតនៅក្នុងគម្រោង Project របស់សាលារៀនជំនាន់ថ្មី (NGS)

ក្រុមហ៊ុន MYTEB សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុង ដែលបានផ្តល់វត្តមានក្នុងការប្រគល់កុំព្យូទ័រ Google Chromebooks ទៅកាន់គ្រូបង្រៀននៅក្នុងសាលារៀនជំនាន់ថ្មី (New Generation School) នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះនៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ។

image

ក្រុមហ៊ុន MYTEB មានក្តីសោមនស្សរីករាយជាថ្មីម្តងទៀតក្នុងការសហការជាមួយនឹង KAPE និងក្រសួងអប់រំយុវជន និងកីឡា (MoEYS) ក្នុងការដាក់សាកល្បងអោយប្រើប្រាស់កុំព្យូទ័រ Google Chromebooks សម្រាប់គ្រូបង្រៀននៅក្នុងសាលារៀនជំនាន់ថ្មី (NGS) ។ គម្រោងកម្មវិធីរបស់សាលារៀន NGS មានគោលដៅក្នុងការបង្កើតសាលារៀនដែលជួយរៀបចំយុវជនកម្ពុជាដើម្បីថ្វើការប្រកួតប្រជែងនៅក្នុងសតវត្ស៍ទី 21 តាមរយៈការពង្រឹងទៅលើការសិក្សារៀនសូត្រនៅក្នុងមុខវិជ្ជាជាច្រើនរបស់ STEM ។

image

ឆាប់ៗនេះ​ គ្រូបង្រៀនជាច្រើននៅសាលារៀនជំនាន់ថ្មី (NGS) នឹងមានឱកាសក្នុងការប្រើប្រាស់កុំព្យូទ័រ HP Chromebook 11 ដែលនាំចូលពីសហរដ្ឋអាមេរិច និងតម្លើងសារជាថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កុំព្យូទ័រ HP Chromebook 11 នឹងផ្តល់អោយពួកគេនូវវិធីសាស្រ្តថ្មីមួយទៀតក្នុងការបង្រៀន និងការរៀនសូត្រដោយបញ្ចូលនូវដំណោះស្រាយពីប្រភពដ៏មានប្រយោជន៍ជាច្រើនដែលជួយអោយការសិក្សា និងការសហការរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈការប្រើប្រាស់សេវាកម្ម Cloud ។

image

កុំព្យូទ័រ HP Chromebook 11 ដំណើរការភ្លាមៗ (Instant Boot) មិនរង់ចាំចំណាយពេលយូរក្នុងការបើកដំណើរការ ការការពារពីមេរោគបាន 100% ការទាញយកកម្មវិធីសម្រាប់សិក្សារាប់ពាន់ចេញពី Chrome Web Store ឥតគិតថ្លៃ និងការប្រើប្រាស់សេវាកម្ម Cloud Storage ឥតដែនកំណត់សម្រាប់សាលារៀន។ នេះហើយជាហេតុផលដែលកុំព្យូទ័រ Google Chromebooks ត្រូវបានជ្រើសរើសប្រើប្រាស់នៅក្នុងសាលារៀនច្រើនជាង 50% នៅក្នុងទឹកដីសហរដ្ឋអាមេរិច។

image

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ចាប់ផ្តើមដាក់លក់កុំព្យូទ័រ HP Chromebook 11 ជាផ្លូវការហើយចាប់ពីពេលនេះតទៅជាមួយនឹងតម្លៃចាប់ផ្តើមពី $139 ជាមួយនឹងការធានារយៈពេលមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811, 0767777561 ឬចូលទៅកាន់គេហទំព័រ www.mytebtech.com ៕