ព័ត៌មាន

MyTeb Cambodia រៀបចំសិក្ខាសាលាស្តីពី សារៈសំខាន់នៃការប្រើប្រាស់ Chromebook សំរាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃ 9 ខែកញ្ញា ឆ្នាំ 2017 ក្រុមហ៊ុន MyTeb Cambodia បានរៀបចំសិក្ខាសាលាមួយស្តីអំពី សារៈសំខាន់នៃការប្រើប្រាស់ Chromebook សំរាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅ Emerald Hub ជាមួយនិងវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីសាលាភាសារបរទេសអន្តជាតិ ជាច្រើនរូប។ 

 image

image

តាមប្រសាសន៍របស់លោក David Tan ដែលជាអគ្គនាយគ្រប់គ្រងក្រុមហ៊ុន MyTeb Cambodia បានបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ Chromebook ដោយសារតែផលិតផលនេះ វានឹងអាចចូលរួមកាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស ពិសេសវាមានសមត្ថភាពអាចធ្វើការងារបានដូចកុំព្យូទ័រយួរដៃផ្សេងទៀតអញ្ចឹងដែរ។ Chromebook គឺមានតម្លៃប្រហាក់ប្រហែលតែ 139 ដុល្លាប៉ុណ្ណោះ គឺខុសគ្នាច្រើនណាស់បើប្រៀបធៀបជាមួយនឹងកុំព្យូទ័រយួដៃដទៃទៀត។ លោកបន្តថា អ្វីដែលសំខាន់ជាងនេះ គឺដើម្បីជាការចូលរួមចំណែកលើកកំពស់វិស័យព័តមានវិទ្យានៅក្នុងវិស័យអប់រំនៅកម្ពុជា ផងដែរ។ ម៉ាស៊ីនដ៏តូចនេះ គឺជាផលិតផលថ្មី និងមានការធានាត្រឹមត្រូវរយះពេលមួយឆ្នាំពីក្រុមហ៊ុន MyTeb Cambodia ទៀតផង។

image

image

Chromebooks ក្លាយជាកុំព្យូទ័រមួយដែលទទួលបានការពេញនិយមខ្លាំងហើយឥឡូវនេះវាមានចំនួនច្រើនជាង 58% ប្រើប្រាស់នៅក្នុងសាលារៀនជាច្រើននៅសហរដ្ឋអាមេរិច។ កុំព្យូទ័រ Chromebooks ច្រើនជាង 30,000 ត្រូវគេបើកប្រើប្រាស់ជារៀងរាល់ថ្ងៃដែលធ្វើអោយកុំព្យូទ័រនេះពេញនិយមបំផុតនៅក្នុងសាលារៀនជាច្រើននៅសហរដ្ឋអាមេរិចជាជាង Apple Macbook ។កុំព្យូទ័រ HP Chromebook 11 ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញកម្រិតភាពច្បាស់ 1366 x 768 កញ្ចក់ប្រភេទ IPS Screen ដែលបង្ហាញរូបភាពស្រស់ស្អាតកាន់តែអស្ចារ្យភ្លឺច្បាស់ត្រជាក់ភ្នែក កម្រិតពន្លឺ (Brightness) ខ្ពស់ ហើយវាមានរូបរាងរឹងមាំថែមទៀតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប dual-core Samsung Exynos 5250 processor រ៉េមផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ 16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃថែមទៀតផង។ ការចំណាយថវិកាចំនួន $139 ពិតជាជម្រើសមួយដ៏សក្តិសមបំផុតសម្រាប់ការចាយវាយនៅក្នុងការពង្រឹងគុណភាពនៃការសិក្សាតាមបច្ចេកវិទ្យាថ្មីនៅក្នុងសាលារៀន។

image

image

ចំណុចសំខាន់នៃកុំព្យូទ័រនេះ គឺវាប្រើប្រាស់នូវ Google Chrome ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងប្រើប្រាស់ ដោយសារតែលោកអ្នកអាចធ្វើការដោនឡូដ កម្មវិធីផ្សេងៗនៅលើ Websote ដែលមានស្រាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍នេះ ហើយវាមានកម្មវីធីជាច្រើនសំរាប់រៀន និងកំសាន្ត ដែលភាគច្រើន គឺមិនគិតថ្លៃនោះទេ។ មួយវិញទៅវាក៏នូវមានកម្មវិធី Office ផងដែរ ដែលអាចអោយក្មេងៗ វាយអត្ថបទ ឬក៏វាយបញ្ចូលទិនន្ន័យផ្សេងៗចូលទៅក្នុងកុំព្យូទ័រនេះបានយ៉ាងរលូន ហើយក៏អាចប្រើប្រាស់បណ្តាញសង្គម Facebook, Line បានថែមទៀតផង។ អ្វីដែលពិសេស ពួកគេក៏អាចមើល Youtube បានផងដែរ និយាយរួម គឺវាពិសេសៗសំរាប់ក្មេង និងសន្សំសំចៃថវិកាបានច្រើនសំរាប់អាណាព្យាបាល ដែលមិនសូវមានថវិកាច្រើន។ តោះតេស្ត៍សាកល្បងសំរាប់ក្មេងៗទាំងអស់ នៅក្រុមហ៊ុន Myteb Cambodia។

image

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mytebtech.com ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811 – 076 7777561 ដើម្បីទទួលបានកុំព្យូទ័រនៅថ្ងៃនេះ! លោកអ្នកក៏អាចចូលទៅក្នុង Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ផងដែរ៕