ព័ត៌មាន

ថៃ៖ក្រុមហ៊ុនសាមស៊ុងបញ្ចេញស្មាតហ្វូនសេរ៉ីថ្មីGalaxy J7+

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសាមស៊ុងបញ្ចេញស្មាតហ្វូនសេរ៉ីថ្មីជាផ្លូវការនៅប្រទេសថៃ។ ស្មាតហ្វូនសេរ៉ីថ្មីលំដាប់បច្ចេកវិទ្យានេះវាបាននាំមកជាមួយការភ្ជាប់  4G LTE និងអាចប្រើបានជាមួយអង្គប្រតិបត្តិការ Galaxy J7+ បត Android 7.1។ ស្មាតហ្វូននេះមានឈ្មោះថា Galaxy J7+ ។

Galaxy J7+  ជាស្មាតហ្វូនត្រកូលជេ សេរ៉ីថ្មី និងចុងក្រោយបង្អស់ នាំមកជាមួយអេក្រង់ទំហំ 5.5 អ៊ីង ផ្តល់កម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 1920 x 1080 Full HD Super AMOLED 2.5D ។ លក្ខណៈទាក់ទាញបន្ថែម វាជាប្រភេទស្មាតហ្វូនប្រើអេក្រង់កោង ដែលអាចធ្វើឲ្យការបង្ហាញរូបភាពកាន់តែប្រសើរ។  ស្មាតហ្វូនេះភ្ជាប់អង្គដំណើរការ MediaTek Helio P20 octa-core (2.39GHz + 1.69GHz) 64-bit 16nm  និងភ្ជាប់រ៉េមទំហំ 4GB និងនាំមកជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB  រួមទាំងអាចថែមមេម៉ូរ៉ីក្រៅបានទំហំ  256GB ។​

image 

ស្មាតហ្វូនសេរ៉ីថ្មីនេះ នាំមកជាមួយការប្រើប្រាស់ស៊ីមកាតចំនួនពីរ។ សម្រាប់ផ្នែកកាមេរ៉ា ស្មាតហ្វូននេះបំពាក់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 13 មេហ្គាភិចសែល។ កាមេរ៉ាទាំងពីរអមដោយ LED flash។ ជាងនេះ ដើម្បីការពារសុវត្ថិភាព ស្មាតហ្វូននេះក៏បានភ្ជាប់ដោយមុខងារស្កេនម្រាមដៃ នៅផ្នែកខាងមុខ។ ស្មាតហ្វូន Galaxy J7+ ប្រើថ្មមានទំហំ 3000mAh។ សម្រាប់ការភ្ជាប់ ស្មាតហ្វូននេះនាំមកជាមួយការភ្ជាប់បណ្តាញ4G VoLTE, dual-band WiFi 802.11 a/b/g/n, Bluetooth 4.2 និង  GPS។ Galaxy J7+ ប្រើអង្គប្រតិបត្តិការ  Android 7.1.1 Nougat OS ដែលកំពុងល្បីល្បាញបំផុត។