Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន Samsung Galaxy Note 9 នឹងបំពាក់ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់

October 10
11:42 am 2017
Like and Share this page:

នៅឆ្នាំក្រោយនេះ ស្មាតហ្វូន Samsung Galaxy Note 9 ត្រូវគេរំពឹងថានឹងបំពាក់នូវមុខងារមួយដែលនៅមិនទាន់ដាក់អោយដំណើរការនៅលើទូរស័ព្ទ Galaxy Note 8 និង iPhone X នោះគឺបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។តាមការបញ្ជាក់របស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KGI និយាយថា បច្ចេកវិទ្យានេះពិតជាបង្ហាញខ្លួននៅលើ Galaxy Note 9 ជាក់ជាមិនខាន។

image

ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple ខិតខំយ៉ាងខ្លាំងក្នុងការនាំយកនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនេះបំពាក់នៅក្រោមអេក្រង់សម្រាប់ស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2017 ប៉ុន្តែបរាជ័យ។ Galaxy Note 8 ក៏ត្រូវដាក់ប្រព័ន្ធស្កេនក្រយ៉ៅដៃជាប់កាមេរ៉ា ហើយទូរស័ព្ទ X ក៏មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ។

សម្រាប់ឆ្នាំ 2018 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីអនុញ្ញាតឱ្យអេក្រង់ AMOLED អាចប្រើប្រាស់នូវពន្លឺសេនស័រពីរនៅលើអេក្រង់ ហើយវាថែមទាំងសន្សំថាមពលថ្មថែមទៀត។ ក្រុមហ៊ុន BeyonEyes និង Samsung LSI គឺជាអ្នកផ្គត់ផ្គង់ធំរបស់ក្រុមហ៊ុន Samsung Electronics ក៏ផ្ញើគំរូនៃបច្ចេកវិទ្យានេះរួចរាល់ហើយផងដែរ នេះបើតាមការបញ្ជាក់របស់លោក Kuo ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14177
Yesterday : 17025
This Month : 287915
Last Month : 650070
Total Visitor : 26833138