ព័ត៌មាន

ពិធីសម្ពោធ​ និងការដាក់តាំងបង្ហាញទូរទស្សន៍ជំនាន់ថ្មី TOSHIBA ANDROID UHD TV នៅផ្សារទំនើប AEON MALL

ក្រុមហ៊ុន TOSHIBA បានរៀបចំនៅកម្មវិធីសម្ពោធ និងការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ទូរទស្សន៍​ជំនាន់​ថ្មីរបស់ខ្លួន​នៅ​ផ្សារទំនើប AEON MALL ដែលមានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ១៤​​ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ ដោយ​មានការចូលរួមពី​សំណាក់​អតិថិជន​ និងដៃគូចែកចាយពី​បណ្ដាល​ខេត្តក្រុង​នានា​យ៉ាង​កុះករ។

image

 

image

TOSHIBA បានដាក់បង្ហាញនូវទូរទស្សន៍ជំនាន់ថ្មីដែលបំពាក់ដោយបច្ចេកវិទ្យា Ultra HD TV ដែលមានសម្ថភាពបង្ហាញនូវរូបភាពច្បាស់ ជាមួយអេក្រង់ 4K IPS UHD​ និងដំណើរការដោយប្រព័ន្ធប្រត្តិបត្តិការណ៍ Android ទំនើបចុងក្រោយរបស់ទូរទស្សន៍ Smart TV និង បច្ចេកវិទ្យា DTS True Sound ដែលធ្វើអោយប្រពន្ធសំឡេងតន្ត្រីនិងភាពយន្តកាន់តែច្បាស់ និងពីរោះរណ្ដំ។

 image

image

image

image

តំណាងក្រុមហ៊ុន TOSHIBA សំរាប់ផ្នែកទូរទស្សន៍ លោក ជេក លី ជាអ្នកទទទួលខុសត្រូវ មុខ​ជំនួញ​របស់​ទូរទស្សន៍ TOSHIBA ប្រចាំនៅ អាស៊ី និងអាមេរិកឡាទីន បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​ទីផ្សារ​កម្ពុជា​ ដោយលោកបានសម្ដែងការអរគុណចំពោះក្រុមហ៊ុន​ SKS ELECTRONICS ដែល​ជា​ដំណាង​ចែក​ចាយ​ផលិតផល TOSHIBA​ ដែលជានិច្ចកាលតែងតែកាំទ្រ និង​ប្រឹង​ប្រែង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បញ្ហាញ​នូវ​វត្តមាន​រាល់ផលិតផល TOSHIBA សំរាប់ទីផ្សារកម្ពុជា។

image

លោក​ ជេក លី​ ក៏បានថ្លែងទៅកាន់អតិថិជន ក៏ដូចជាដៃគូរចែកចាយផលិតផល TOSHIBA ក្នុងឱកាសនោះថា នេះ​ជា​លើក​ទីពីរ​របស់​លោក​ដែល​បាន​មក​កាន់​ប្រទេសកម្ពុជា លោកមានរឿងច្រើនទៀត​​ដើម្បី​រៀន​សូត្រ​ពី​ទី​ផ្សារមួយនេះ សំរាប់​ការ​មក​ដល់​លើក​ទី​មួយ​​របស់លោកនៅឆ្នាំទៅមួយ លោកបានឃើញសន្ទុះនៃការរីកចម្រើនផ្នែក​បច្ចេកវិទ្យាទូរទស្សន៍ ហើយ​លោក ក៏អាចដឹងថាប្រជាជនកម្ពុជាមានការពេញនិយម​និង​យល់​ដឹងច្រើន​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​។ លោក​គិត​ថា​នេះប្រហែលជាអាចមកពីកត្តា នៃការកើនឡើងនៃចំនួនប្រជាជនវ័យក្មេង នៅក្នុងតំបន់ច្រើន ។ ដូច្នេះ​ដើម្បី​ឆ្លើយតបទៅនឹងតំរូវការរបស់យុវជនជំនាន់ថ្មី TOSHIBA​ បានបន្តការប្រឹងប្រែង ដើម្បី​នាំ​យក​មក​នៅ​​ផលិតផលជំនាន់ថ្មី ក៏ដូចជាបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា ដើម្បី​បម្រើ​នូវ​តំរូវ​ការ​របស់​ប្រជាជនកម្ពុជា។

image

image

លោកក៏បានលើកឡើងពីគុណសម្បត្តិទូរទស្សន៍ TOSHIBA ANDROID UHD TV ជំនាន់​ថ្មីនេះថា​ ទូរទស្សន៍​ TOSHIBA Android UHD TV គឺ​ជា​ចម្រើស​មួយ​ដែល​យើង​ទាំង​អស់​គ្នា​មាន​ទំនុក​ចិត្ត លើ​បច្ចេកវិទ្យាប្រត្តិបត្តិការណ៍ Android ជាមួយ​គុណ​ភាព​ច្បាស់នៃរូបភាព និង​សម្លេង​ ក៏​ដូច​ជា​ការរចនារូងរាងដ៏ទាក់ទាញ សម​ស្រប​ទៅ​នឹង​សម័យ​កាលស៊ីវិល័យរបស់​ប្រជាជន​កម្ពុជា​គ្រប់ៗរូ​​ប។ លោកអ្នកអាចទាញយកនៅ​កម្មវិធី​កំសាន្តល្បីៗជាច្រើនដូចជា Youtube Netflix និង​កម្មវិធី នៅក្នុង Google Play Store របស់ Android TV យ៉ាងងាយស្រួល​ ហើយ​ជាពិសេសទៅទៀតនោះលោក​អ្នក​អាច​ប្រើ​ប្រាស់​សំឡេង​ជាភាសាខ្មែរដើម្បី​ស្វែង​រក​អត្ថបទ​ផ្សេងៗ ​។ មិន​គ្រាន់​តែ​ជា​ទូរទស្សន៍​ដែល​ប្រើ​ប្រាស់សំរាប់កំសាន្ត យើង​ក៏​អាច​ប្រើ​ប្រាស់​សំរាប់​ការ អប់រំផងដែរ ដោយ​លោក​អ្នក​​អាច​ទាញ​យកកម្ម​វិធីជាច្រើន​សំរាប់​បង្រៀន​បុត្រ​ធីតា​របស់​លោក​អ្នក​ពី​ក្នុង​ទូរទស្សន៍​ជំនាន់​ថ្មី​របស់​យើង​។

image

image

image

កម្មវិធីបានបញ្ចប់ទៅដោយសេចក្តីរីករាយ ជាមួយស្នាមញញឹម ដោយ​គ្រប់​គ្នា​ ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​ ជាមួយនិងទូរទស្សន៍​ Android UHD TV​ របស់ក្រុមហ៊ុន TOSHIBA ហើយ TOSHIBA សន្យានឹងណាំយកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយដើម្បីបម្រើនូវសេចក្តីត្រូវការ លើ​ផ្នែក​បច្ចេកវិទ្យា​របស់​ប្រជាជន​កម្ពុជា​។​