ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា HMD បញ្ជាក់ថា ស្មាតហ្វូន Nokia 3 នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.2

នៅក្នុងខែនេះ ស្មាតហ្វូន Nokia 5, Nokia 6 និង Nokia 3 ចាប់ផ្តើមទទួលយកការអាប់ឌែតហើយ! ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន Nokia 3 នៅមិនទាន់ទទួលបានការអាប់ឌែតទៅកាន់ Android 7.1.2 នៅឡើយទេនៅក្នុងខែនេះ សម្រាប់មូលហេតុនេះការពន្យារពេលគឺដោយសារតែការតេស្ត និងការ Update ទៅលើ Drivers ។

image

ការអាប់ឌែតថ្មីនេះនឹងមកដល់នៅក្នុងពេលណាមួយក្នុងខែក្រោយនេះ រួមជាមួយនឹងស្មាតហ្វូនម៉ូដែលផ្សេងទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD ។ ហើយនៅចុងឆ្នាំនេះ ស្មាតហ្វូនទាំងនេះនឹងអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo ជាក់ជាមិនខាន៕