ព័ត៌មាន

Oppo R11s ពិតជារូបរាងស្រស់ស្អាតទាក់ទាញចិត្តអ្នកប្រើប្រាស់បំផុតនៅក្នុងរូបភាព Renders ថ្មី

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល R11s ដែលត្រូវបែកធ្លាយនៅលើ AnTuTu កាលពីម្សិលមិញនេះជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួ ហើយនៅថ្ងៃនេះយើងទទួលបានរូបភាព Renders របស់ស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូន Oppo R11s នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ និងអេក្រង់ FullView Display ។ ស្មាតហ្វូននេះនឹងមានពណ៌ខ្មៅ ពណ៌មាស និងពណ៌ក្រហម។ លោកអ្នកអាចមើលឃើញគ្រប់ជ្រុងរបស់ស្មាតហ្វូនស៊េរីថ្មីនេះបាន។ ស្មាតហ្វូននេះនៅតែរក្សាទុកនូវរន្ធដោត microUSB និង 3.5 mm Audio Jack ផងដែរ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Oppo R11s នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះ៕

image