ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីនៅក្នុងប្រទេសឥណ្ឌាថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នៅក្នុងប្រទេសឥណ្ឌាចាប់ផ្តើមផ្ញើរលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍មួយនៅថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះ។ គម្រោងរបស់ក្រុមហ៊ុននេះគឺធ្វើការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីផ្សេងទៀតក្រោយពេលដែល Mi A1 និង Mi Mix 2 បង្ហាញខ្លួនរួចហើយនោះ។

image

image

នៅក្នុងលិខិតអញ្ជើញនេះគ្រាន់តែភ្ជាប់ជាមួយនឹងពាក្យថា #YourBestSelfie និងសញ្ញារន្ទះមួយដែលប្រហែលជាសំដៅទៅលើការប្រើប្រាស់បច្ចេកវិទ្យា Fast Charging និងការពង្រឹងទៅលើកាមេរ៉ាខាងមុខ។ ប្រភពខ្លះបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យា Quick Charge 3.0 និងកាមេរ៉ាខាងមុខទំហំ 16MP ៕