Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ក្រុមហ៊ុន MYTEB CAMBODIA បណ្តុះបណ្តាលការប្រើប្រាស់ជំនាញនៅលើកុំព្យូទ័រ Chromebooks នៅ TRANSFORM CAMBODIA

November 01
11:54 pm 2017
Like and Share this page:

នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2017 ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB CAMBODIA ធ្វើការបណ្តុះបណ្តាលទៅលើជំនាញនៃការប្រើប្រាស់កុំព្យូទ័រ Chromebooks ទៅកាន់បុគ្គលិកនៅ TRANSFORM CAMBODIA ។ នៅក្នុងការបណ្តុះបណ្តាលនេះ លោក DAVID នាយកប្រតិបត្តិនៃក្រុមហ៊ុន MYTEB ក៏បានផ្តល់នូវគន្លឹះក្នុងការប្រើប្រាស់កុំព្យូទ័រ Chromebooks រួមជាមួយនឹងសេវាកម្មរបស់ GSUITE ល្អបំផុតក្នុងការប្រើប្រាស់។

image

កុំព្យូទ័រ Chromebooks មានលក្ខណៈពិសេសជាច្រើនដែលវាអាចដំណើរការកម្មវិធីថ្មីៗជាច្រើនដែលអ្នកប្រើប្រាស់អាចទាញយកចេញពី Web Store ដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៀតនោះ ការតម្លើងកម្មវិធីនៅលើកុំព្យូទ័រ Chromebooks គឺពិតជាលឿនរហ័ស ហើយការបិទបើកកុំព្យូទ័រវិញពិតជាលឿនបំផុត (ការបើកចំណាយពេលវេលា 7 វិនាទី ចំនែកការបិទវិញចំណាយពេលវេលា 2s) ។

image

image

កាន់តែពិសេសជាងនេះទៀតនោះ ការដំណើរការចូលទៅក្នុងកុំព្យូទ័រ Chromebooks ពិតជាសុវត្ថិភាពបំផុតដោយសារតែលោកអ្នកត្រូវប្រើប្រាស់ជាមួយនឹង Gmail Account ។ កុំព្យូទ័រ HP Chromebook 11 នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Google សហការជាមួយនឹងក្រុមហ៊ុន HP ហើយប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Chrome OS ។ ការប្រើប្រាស់ Gmail Account ផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់លោកអ្នកដោយសារតែអ្នកអាចប្រើប្រាស់សេវាកម្មជាច្រើនរបស់ GSUITE ដូចជា Google Docs, Google Sheets, Google Slides, GMAIL, YouTube, Google Classroom, Google Sites, Google Maps, Google Drive និងជាច្រើនទៀត។ កុំព្យូទ័រ HP Chromebook 11 មានតម្លៃត្រឹមតែ $139 តែប៉ុណ្ណោះ! កុំភ្លេចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811 ឬ 061 468811 ឬគេហទំព័រ www.mytebtech.com ដើម្បីក្លាយជាម្ចាស់របស់វាក្នុងពេលឥឡូវនេះ!

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 858
Yesterday : 12891
This Month : 209894
Last Month : 436284
Total Visitor : 28164466