ព័ត៌មាន

Samsung Galaxy S8 Active អាចនឹងដាក់លក់នៅលើ Sprint ផងដែរ

Samsung Galaxy S8 Active នឹងដាក់លក់នៅក្រុមហ៊ុន Sprint នេះបើតាមការបញ្ជាក់របស់ @evleaks ។ នៅពេលនេះ វាមានក្រុមហ៊ុនចែកចាយជាច្រើននៅសហរដ្ឋអាមេរិកដូចជា AT&T, T-Mobile និង​ Sprint ។ សម្រាប់ Samsung Active នេះគឺដាក់លក់ផ្តាច់មុខនៅក្នុងក្រុមហ៊ុន​AT&T នៅសហរដ្ឋអាមេរិក។

image

តាមរយៈការបញ្ជាក់របស់ក្រុមហ៊ុន T-Mobile នឹងដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី 22 ខែវិច្ឆិកា ខណៈពេលដែលក្រុមហ៊ុន Sprint ដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះ៕