ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB CAMBODIA បង្ហាញថេប្លេត MYTEB X8 2018 រឹងមាំបំផុតក្នុងការប្រើប្រាស់!

ក្រោយពេលក្រុមហ៊ុនបច្ចេកវិទ្យា MYTEB CAMBODIA ទទួលជោគជ័យខ្លាំងក្លាទៅលើផលិតផលថេប្លេត MYTEB STEEL និង MYTEB MAX 4G រួចមក ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះនាំយកថេប្លេតស៊េរីថ្មីម៉ូដែល MYTEB X8 ដែលមានរូបរាងស្រស់ស្អាត និងរឹងមាំបំផុតក្នុងការប្រើប្រាស់។ តើថេប្លេត MYTEB X8 នេះមានលក្ខណៈពិសេសអ្វីខ្លះទៅក្នុងការប្រើប្រាស់?

 image

ជាក់ស្តែង ថេប្លេត MYTEB X8 មានលក្ខណៈពិសេសជាច្រើនដែលអតិថិជនជាច្រើនអាចធ្វើការជ្រើសរើសបាន។ MYTEB X8 មានលក្ខណៈពិសេសខ្លាំងចំនួន 5 ចំណុច៖

១. អេក្រង់ធំរឹងមាំ៖ ថេប្លេត MYTEB X8 ប្រើប្រាស់អេក្រង់ទំហំ 7 អ៊ីញកម្រិតភាពច្បាស់ IPS Screen ហើយជាពិសេសថេប្លេតនេះមានកញ្ចក់ប្រភេទ 2.5D Gorilla Glass ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយការពារពីការធ្លាក់ជ្រុះកុំឱ្យមានការបាក់បែកឬខូចខាត។

image

២. ការប្រើប្រាស់ស៊ីមពីរ៖ នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់និយមប្រើប្រាស់ស៊ីមពីរដោយសារតែវាមានភាពងាយស្រួលក្នុងការទិញផលិតផលតែមួយតែអាចប្រើប្រាស់បានស៊ីមពីរ។ សម្រាប់ថេប្លេត MYTEB X8 ប្រើប្រាស់ស៊ីមពីរ 3.5G លេងអ៊ីនធើណិតបាន និងចាប់សេវាបានខ្ពស់ល្អបំផុត។

៣. ប្រព័ន្ធកាមេរ៉ា និងថាមពលថ្ម៖ ថេប្លេត MYTEB X8 បំពាក់កាមេរ៉ាខាងក្រោយទំហំ 5MP ងាយស្រួលក្នុងការថតរូបបានច្បាស់ លឿនស្រស់ស្អាត ហើយថេប្លេតនេះក៏មានកាមេរ៉ាខាងមុខផងដែរ។ ថាមពលថ្មរបស់ថេប្លេតនេះមានទំហំដល់ទៅ 4000mAh ដែលអាចប្រើប្រាស់ការងារបានពេញមួយថ្ងៃ។

image

៤. រ៉េម និងម៉េមូរី៖ ជាក់ស្តែង ថេប្លេត MYTEB X8 បំពាក់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 1GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB (លោកអ្នកអាចផ្ទុកឯកសារជាច្រើនជាមួយ SD Card ទំហំ 128GB បានថែមទៀត)។ ថេប្លេតនេះអាចប្រើប្រាស់ប្រព័ន្ធ Wi-Fi, Bluetooth 4.0 និងឧបាល័រ MAXX Boost Speakers ផងដែរ។

៥. តម្លៃសមរម្យ និងកាដូជាច្រើន៖ ថេប្លេត MYTEB X8 មានតម្លៃសមរម្យត្រឹមតែ $88 តែប៉ុណ្ណោះ។ រាល់ការជាវថេប្លេត MYTEB X8 មានការបន្ថែមជូននូវស្គ្រីនការពារអេក្រង់ សម្បកការពារថេប្លេត និងការធានារយៈពេលមួយឆ្នាំថែមទៀត។

កុំភ្លេចទំនាក់ទំនងទិញថេប្លេត MYTEB X8 នៅថ្ងៃនេះ! ថេប្លេតនេះមានតម្លៃត្រឹមតែ $88 តែប៉ុណ្ណោះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ 010618811, 098398811, 017388811, 0883708811 ឬចូលទៅកាន់គេហទំព័រ http://www.mytebtech.com/index.html ។ ក្រុមហ៊ុនមានបោះដុំ និងលក់រាយ ហើយក្រុមហ៊ុនមានការដឹកជញ្ជូនឥតគិតថ្លៃ!

image

អាសយដ្ឋាន៖ ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង (ស្តុបម៉ុងឌីយ៉ាល់) សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕