Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 យោធាចិនបង្កើតគេហទំព័រមួយដើម្បីរាយការណ៍ពីព័ត៌មានលេចធ្លាយ និងព័ត៌មានក្លែងក្លាយ

November 24
01:17 pm 2017
Like and Share this page:

 នៅថ្ងៃអាទិត្យនេះ យោធាចិនបើកគេហទំព័រមួយដោយធ្វើការអញ្ជើញសាធារណជនឱ្យរាយការណ៍ពីការលេចធ្លាយព័ត៌មាន និងព័ត៌មានក្លែងក្លាយក៏ដូចជាសកម្មភាពតាមប្រព័ន្ធអ៊ីនធឺរណិតខុសច្បាប់ដោយបុគ្គលិកយោធាណាមួយ ហើយនេះគឺជាជំហានចុងក្រោយក្នុងការជំរុញឱ្យមានការគ្រប់គ្រងលើបក្សកុម្មុយនិស្តតាមរយៈប្រព័ន្ធអ៊ីនធឺរណេតនោះ។ ទីក្រុងប៉េកាំងបង្កើនវិធានការដើម្បីការពារទៅលើប្រព័ន្ធអ៊ីនធឺរណេត និងការត្រួតពិនិត្យយ៉ាងតឹងរឹង ហើយនេះគឺជាដំណើរការមួយនៅក្នុងមហាសន្និបាតជាតិរយៈពេល 5 ឆ្នាំរបស់គណបក្សនេះដែលធ្វើឡើងកាលពីខែតុលានេះ។

image

គេហទំព័រថ្មីនេះគឺជាកិច្ចប្រឹងប្រែងមួយដើម្បីអនុវត្តស្មារតីណែនាំរបស់សភា ហើយវានឹងជួយការពារទៅលើលំហអាកាសនៃប្រព័ន្ធអ៊ីនធឺរណេតយ៉ាងច្បាស់លាស់ជុំវិញកន្លែងរបស់កងកម្លាំងយោធា ។ គេហទំព័រនេះនិយាយថា ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់វេទិកានេះដើម្បីរាយការណ៍ពីមាតិកាលើអ៊ីនធឺរណេតដែលវាយប្រហារមេដឹកនាំរបស់យោធា​ និងបង្ខូចនូវប្រវត្តិសាស្រ្តយោធា និងបក្សកុម្មុយនីស្ត។ ក្នុងករណីដែលយោធាទម្លាយព័ត៌មានតាមបណ្តាញសង្គម និងការផ្សព្វផ្សាយព័ត៌មានដែលមិនមានការអនុញ្ញាតក៏ត្រូវរាយការណ៍ចូលទៅក្នុងគេហទំព័រនេះផងដែរ។ លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីប្រទេសចិនធ្វើឱ្យអធិបតេយ្យភាពនៃប្រព័ន្ធអ៊ីនធឺរណេតរបស់ប្រទេសចិនក្លាយជាអាទិភាពកំពូលនៅក្នុងយុទ្ធនាការរបស់លោកដើម្បីជំរុញសន្តិសុខ។ លោកបញ្ជាក់ឡើងវិញនូវតួនាទីរបស់គណបក្សកុំម្មុយនីស្តដែលកំពុងតែកាន់អំណាច និងដឹកនាំការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺរណេតនោះ៕

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14801
Yesterday : 17025
This Month : 288539
Last Month : 650070
Total Visitor : 26833762