ព័ត៌មាន

ប្រព័ន្ធជំនួយការឆ្លាតវៃ Samsung Bixby អាចដំណើរការភាសាអេស្ប៉ាញបានហើយ!

កាលពីប៉ុន្មានសប្តាហ៍មុននេះបន្ទាប់ពីប្រព័ន្ធជំនួយការឆ្លាតវៃ Samsung Bixby អាចប្រើប្រាស់ភាសាចិននោះ ឥឡូវនេះប្រព័ន្ធ Bixby អាចប្រើប្រាស់ភាសាអេស្ប៉ាញហើយ។ សម្រាប់ការធ្វើបច្ចុប្បន្នភាពនេះហាក់ដូចជាមិនមែនគ្រប់អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោកនោះទេ ហើយប្រហែលជាមាននៅក្នុងអេស្ប៉ាញប៉ុណ្ណោះ។

image

image

ជាមួយគ្នានេះដែរ ប្រព័ន្ធមុខងារនេះអាចនឹងដំណើរការនៅលើទីផ្សារជាច្រើនធំៗដទៃទៀត។ សម្រាប់ពេលនេះប្រព័ន្ធជំនួយ Bixby Voice អាចប្រើប្រាស់បាន 4 ភាសាគឺភាសាចិន ភាសាអង់គ្លេស ភាសាកូរ៉េ និងភាសាអេស្ប៉ាញ៕