ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Oreo Beta 4 សម្រាប់ Samsung Galaxy S8/S8+ ចាប់ផ្តើមដំណើរការហើយ!

ដូចអ្វីដែលរំពឹងទុក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Android Oreo Beta 4 សម្រាប់ស្មាតហ្វូន Galaxy S8/S8+ ដែលមានទំហំ 850MB ហើយជំនាន់សម្រាប់ Software Version គឺ ZQL8 សម្រាប់ឧបករណ៍ទាំងពីរនេះ។

image

សម្រាប់ការអាប់ឌែតនេះនាំយកនូវការពង្រឹងទៅលើមុខងារជាច្រើនដូចជាស្ថេរភាពនៃការប្រើប្រាស់នៅលើ Bluetooth និងការជួសជុលទៅលើ Bug ជាច្រើនថែមទៀត។ នៅក្នុងនេះក៏រួមបញ្ចូលនូវ Google Security Patch សម្រាប់ខែធ្នូនេះផងដែរ៕

image