ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S8, S8+ និង Note 5 ធ្វើបច្ចុប្បនភាពថ្មីជាមួយនឹងការពង្រឹងសុវត្ថិភាពកាន់តែខ្លាំង

ឥឡូវនេះ វាមានការ Upgrade ទៅលើកម្មវិធី Software ថ្មីសម្រាប់ស្មាតហ្វូន Samsung Galaxy S8, S8+ និង Note5 ។ ការធ្វើបច្ចុប្បន្នភាពនេះនាំយកនូវ Android Security Patch សម្រាប់ខែធ្នូផងដែរ។ T-Mobile គឺជាក្រុមហ៊ុនចែកចាយដំបូងបំផុតននៅក្នុងសហរដ្ឋអាមេរិកដែលផ្តល់នូវ Patch សម្រាប់ទូរស័ព្ទ Samsung ឆ្នាំ 2017 នេះ។

image

អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងទទួលនូវការ Update ហើយស្មាតហ្វូន Galaxy Note 5 ក៏ធ្វើបច្ចុប្បន្នភាពផងដែរជាមួយនឹងទំហំ 17MB ជាមួយនឹងការពង្រឹងទៅលើល្បឿនដំណើរការ ស្ថេរភាពក្នុងការប្រើប្រាស់ និងការជួសជុលទៅលើបញ្ហា Bug សម្រាប់ពង្រឹងទៅលើសុវត្ថិភាពថែមទៀត។

លោកអ្នកអាចឆែកទៅលើ Settings > About Device > Software Updates៕