ព័ត៌មាន

កម្មវិធី Telegram ទទួលនូវការ Update ដោយបន្ថែមទៅលើការប្រើប្រាស់ Multiple Accounts, Themes, Quick Replies

Telegram គឺជាកម្មវិធីបណ្តាញសង្គមមួយក្នុងចំណោមកម្មវិធីបណ្តាញសង្គមជាច្រើនដែលទទួលនូវការធ្វើបច្ចុប្បន្នភាពជាច្រើនដែលនាំយកនូវមុខងារ Telegram Users Themes, Multiple Accounts និង Quick Replies ។ សម្រាប់អ្នកប្រើប្រាស់ iOS ក្រុម Developers បន្ថែមនូវ Appearance Setting ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសនូវ Themes ចំនួន 4 ។ ពួកគេអាចជ្រើសរើសពណ៌ដោយខ្លួនឯង។

image

សម្រាប់អ្នកប្រើប្រាស់ Android វិញ កម្មវិធី Telegram នាំយកនូវការទ្រទ្រង់ Multiple Accounts ចាប់ពីជំនាន់ 4.7 ដែលអ្នកប្រើប្រាស់អាចបន្ថែមនូវគណនីចំនួន 3 តាមរយៈលេខទូរស័ព្ទលេខផ្សេងគ្នាដោយផ្លាស់ប្តូរនៅលើ Menu ។ សម្រាប់មុខងារ Quick Replies ពេលនេះចាប់ផ្តើមដំណើរការហើយនៅលើ Android និង iOS ៕