ព័ត៌មាន

តើស្មាតហ្វូន Surface Phone នឹងមានលក្ខណៈដូចម្តេចទៅ?

នៅក្នុងព្រឹត្តិការណ៍ Annual Developer Conference ក្រុមហ៊ុន Microsoft មានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងការអាប់ឌែតទៅលើ Windows 10 និង Cloud Computing Platform របស់ខ្លួន។ ក្រុមអ្នកអភិវឌ្ឍប្រហែលជាកំពុងតែអភិវឌ្ឍទៅលើកម្មវិធីសម្រាប់ដំណើរការនៅលើ Windows PC, iOS និង Android ផងដែរ។

image

រហូតមកទល់ពេលនេះ យើងនៅតែលឺពាក្យចចាមអារ៉ាមអំពីស្មាតហ្វូន Surface Phone ដដែល។ នៅក្នុងខែតុលា ឆ្នាំ 2017 ក្រុមហ៊ុន Microsoft សម្រេចចិត្តឈប់អភិវឌ្ឍទៅលើមុខងារសម្រាប់ Windows 10 Mobile ដូចនេះប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូនដែលផលិតឡើងដោយក្រុមហ៊ុន Microsoft គឺ Android ជាក់ជាមិនខាន។សម្រាប់ទូរស័ព្ទ Surface Phone នឹងប្រើប្រាស់ Cortana Assistant និង​OneDrive Cloud Storage Service ។ វាមាន Services ចំនួនពីរគឺសម្រាប់ Android និង iOS ។

image

Cortana គឺជាជំនួយការឆ្លាតវៃដែលមានសមត្ថភាពខ្ពស់ជាង Amazon Alexa ប៉ុន្តែមិនទាន់ល្អដូច Google Assistant នោះទេ។ OneDrive គឺជាកម្មវិធីសម្រាប់រក្សាទុកទិន្នន័យដល់ទៅទំហំ 15GB តាមរយៈការប្រើប្រាស់ Microsoft Account ។ OneDrive អាចធ្វើការរក្សាទុកនូវ​Files និង Backup រូបភាព និងវីដេអូជាច្រើននៅលើទូរស័ព្ទរបស់អ្នកស្រដៀងគ្នាទៅនឹងការប្រើប្រាស់ Google Photos ផងដែរ៕