ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូនអេក្រង់បត់បានដោយលួចលាក់នៅក្នុងព្រឹត្តិការណ៍ CES 2018

ព្រឹត្តិការណ៍តាំងពិពរណ៍គឺជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក្នុងការប្រកាសបង្ហាញនូវផលិតផលបច្ចេកវិទ្យាជាច្រើនរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ CES 2018 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រកាសដោយលួចលាក់ទៅលើគំនិតនៃការរចនារបស់ស្មាតហ្វូនដែលមានអេក្រង់បត់បានផងដែរ។

image

សម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះមានឈ្មោះថា Galaxy X ដែលមានអេក្រង់ទំហំ 7.3 អ៊ីញជាមួយនឹងកម្រិត 21:9 Aspect ratio ហើយវាបត់ជាពីរបាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេដឹងថានឹងអភិវឌ្ឍនូវបច្ចេកវិទ្យានេះសម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បានត្រឹមខែមីនា ហើយវានឹងចាប់ផ្តើមបញ្ចេញនូវការរចនាចុងក្រោយរួមជាមួយនឹងការផលិតទ្រង់ទ្រាយធំបំផុតនៅក្នុងខែវិច្ឆិកាខាងមុខនេះ៕