ព័ត៌មាន

ស្មាតហ្វូន Nokia 6 ទទួលបានការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo

កាលពី 2 សប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសបង្ហាញអំពីការមកដល់នៃប្រព័ន្ធប្រតិបត្តិការ Android Oreo នៅលើស្មាតហ្វូន Nokia 6 (2018) ហើយវាក៏ធ្វើការសន្យាថានឹងនាំយកមកប្រើប្រាស់នៅលើ Nokia 6 ជំនាន់ដំបូងផងដែរ។

image

ពេលនេះ ស្មាតហ្វូន Nokia 6 ទទួលនូវការធ្វើបច្ចុប្បន្នភាពទៅលើ Android Oreo ហើយ។ សម្រាប់ការធ្វើបច្ចុប្បន្នភាពទៅលើ Software នេះគឺមានទំហំ 1659MB ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏បញ្ជាក់ថា ការអាប់ឌែតនេះគឺសម្រាប់ជំនាន់ TA-1000 និង​TA-1003 ៕