ព័ត៌មាន

ក្រុមហ៊ុន Grab និងក្រុមហ៊ុន Samsung ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាក្នុងតំបន់អាស៊ីអាគ្នេយ៍

 

  • អនុស្សរណៈនៃការយោគយល់គ្នាដ៏ទូលំទូលាយដើម្បីនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដល់មនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍

  • ក្រុមហ៊ុនSamsungនឹងគាំទ្រកម្មវិធីកំចីខ្នាតតូចសម្រាប់ការទិញទូរសព្ទថ្មីទៅកាន់អ្នកបើកបរ Grab ទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលទី 1

  • អ្នកប្រើប្រាស់ អ្នកបើកបរ និងដៃគូពាណិជ្ជកម្មនឹងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់កម្មវិធីសុវត្ថិភាពចល័តរបស់ក្រុមហ៊ុន Samsung ឈ្មោះ Knox

ប្រទេសសិង្ហបុរី – ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2018  Grab ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរ និងសេវាទូទាត់ប្រាក់ដែលឈានមុខគេនៅអាស៊ីអាគ្នេយ៍និង Samsung Electronics ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតមួយនៅលើពិភពលោកបានប្រកាសនៅថ្ងៃនេះថាពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងរយៈពេលច្រើនឆ្នាំ ដើម្បីជំរុញការដាក់បញ្ចូលនូវប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Grab និង Samsung នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមជាច្រើនដើម្បីនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាដូចជាផ្ដល់ជូននូវសេវាកម្មដែលល្អប្រសើរជាងមុន និងបង្កើនឱកាសស្វែងរកប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងដៃគូបើកបររាប់លាននាក់របស់ Grab ទូទាំងតំបន់អាស៊ីអាគ្នេយ៍។

 image

Grab គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារនៃការធ្វើដំណើរប្រចាំតំបន់អាស៊ីអាគ្នេយ៍​​​ ដែលជាវិស័យមួយក្នុងចំណោមវិស័យសេវាកម្មអ៊ីនធឺណែតដែលរីកលូតលាស់លឿនបំផុត ហើយត្រូវបានគេរំពឹងថានឹងក្លាយជាវិស័យដែលមានប្រាក់ចំនូលដល់ទៅ 25 ពាន់លានដុល្លារនៅត្រឹមឆ្នាំ 2022 នៅក្នុងតំបន់នេះ។ នៅក្នុងការចូលរួមជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយនេះ ក្រុមហ៊ុន Grab និង Samsung នឹងបង្កើតនូវដំណោះស្រាយដែលផ្ដល់នូវលក្ខណៈងាយស្រួលនៅក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន មានរួមបញ្ចូលទាំងគម្រោងហិរញ្ញប្បទានខ្នាតតូចសម្រាប់ដៃគូបើកបរ របស់ក្រុមហ៊ុន Grab ជាង 2,3 លាននាក់ ការបង្កើននូវបទពិសោធន៍ល្អៗដល់អតិថិជនទាំងនៅក្នុងការហៅរថយន្តតាក់ស៊ី ព្រមទាំងក្នុងពេលដែលគាត់កំពុងជិះ និងផ្ដល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរផ្សេងៗទៀត។ ក្រុមហ៊ុនទាំងពីរនេះនឹងធ្វើការរួមគ្នាដើម្បីពង្រីកចូលក្នុងទីផ្សារ នៃការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត តាមរយៈការផ្តល់ជូននូវមធ្យោបាយទូទាត់តាមទូរស័ព្ទដែលនឹងបំពេញតម្រូវការអតិថិជននៅអាស៊ីអាគ្នេយ៍។

 image

លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab បានថ្លែងថា: “អាស៊ីអាគ្នេយ៍គឺជាទីតាំងនៃទីផ្សារកំពុងរីកចម្រើនលឿនបំផុតនៅលើពិភពលោក ប៉ុន្តែទីប្រជុំជននិងទីក្រុងតូចៗមិនអាចចូលទៅកាន់កំណើនសេដ្ឋកិច្ចឌីជីថលបានឡើយ។ បច្ចេកវិទ្យាទូរស័ព្ទចល័តអាចជួយកាត់បន្ថយគម្លាតនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានគំនិតច្នៃប្រឌិតថ្មីបំផុតរបស់ពិភពលោក ហើយយើងមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយពួកគេ ដើម្បីផ្តល់ឱកាសដល់ប្រជាជនកាន់តែច្រើននៅអាស៊ីអាគ្នេយ៍នៅក្នុងការកែលម្អជីវភាពរស់នៅរបស់ពួកគាត់ និងផ្តល់នូវសេវាកម្មឌីជីថលកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នានៅលើកម្មវិធី Grab” ។

 លោក Sangchul Lee ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា “សម្រាប់ក្រុមហ៊ុន Samsung របស់យើង ការបង្កើតថ្មីៗដែលមានប្រយោជន៌ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់អ្នកប្រើប្រាស់កាន់តែមានភាពប្រសើរឡើង គឺជាបេះដូងនៃអ្វីៗទាំងអស់ដែលយើងតែងតែធ្វើ។ យើងជឿលើ បច្ចេកវិទ្យាអ៊ីនធើណេតនៃអ្វីគ្រប់យ៉ាង(Internet of Things)។ អត្ថប្រយោជន៍ជាច្រើនបានត្រូវបាននាំមកដោយការតភ្ជាប់តាមឌីជីថលកាន់តែច្រើន ហើយយើងមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់ជូនអតិថិជនក្នុងតំបន់នូវដំណោះស្រាយឌីជីថលជាច្រើនសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈការសហការនេះយើងសង្ឃឹមថានឹងស្វែងយល់ពីរបៀបដែលយើងអាចធ្វើការរួមគ្នា ដើម្បីទាញយកប្រយោជន៍ពីឱកាសកំណើនដ៏ធំនៃសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍”។

 image

image

ការសហការជាយុទ្ធសាស្រ្តនឹងត្រូវបានអនុវត្តតាមដំណាក់កាលនៅគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលកម្មវិធី Grab ដំណើរការ។ នៅដំណាក់កាលទី1 Grab និង Samsung នឹងផ្តល់ជូននូវ:

  • ការផ្តល់ហិរញ្ញប្បទានខ្នាតតូចនៃឧបករណ៍ចល័ត (Mobile Devices)សម្រាប់អ្នកបើកបរ

ដៃគូដែលជាអ្នកបើកបររថយន្តរបស់ Grab មានចំនួនជាង 2,3 លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានកម្មវិធីមីក្រូហិរញ្ញវត្ថុដែលផ្តោតលើការផ្តល់ឱ្យពួកគេនូវបច្ចេកវិទ្យាចល័តដ៏រឹងមាំ ដែលនឹងជួយកាត់បន្ថយការចំណាយលើការទិញស្មាតហ្វូន និងការចំណាយលើការថែទាំ ដោយការផ្ដល់ឱ្យនូវកម្មវិធីល្អៗ និងប្រព័ន្ធរក្សាសុវត្ថិភាពផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកម្មវិធី Better 365 របស់ Grab ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន និងជួយកាត់បន្ថយការចំណាយសម្រាប់អ្នកបើកបរ។

 image

គំនិតផ្តួចផ្តើមនេះត្រូវបានសាកល្បងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 ដែលមានតែ 30% នៃមនុស្សពេញវ័យ ដែលមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុជាផ្លូវការ ហើយនឹងត្រូវបានគេដាក់អោយប្រើប្រាស់នៅទូទាំងតំបន់។ បច្ចុប្បន្ននេះអ្នកបើកបរនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលចុះហត្ថលេខាជាមួយ Grab អាចទិញ និងធ្វើជាម្ចាស់ឧបករណ៍អេឡិចត្រូនិចដែលមានគុណភាពខ្ពស់ និងទទួលបានប្រាក់កម្ចីខ្នាតតូចពីធនាគារ CB Bank ដែលជាធនាគារធំបំផុតមួយរបស់មីយ៉ាន់ម៉ា និងជាដៃគូធនាគារក្នុងស្រុករបស់ក្រុមហ៊ុន Grab នៅក្នុងការផ្តល់ហិរញ្ញវត្ថុដល់ឧបករណ៍នេះ។ ក្នុងរយៈពេលតិចជាងបីខែនៃការសាកល្បងនេះ អ្នកបើកបរជាង 1400 នាក់នៅមីយ៉ាន់ម៉ាបានទទួលប្រយោជន៍យ៉ាងច្រើនពីកម្មវិធីនេះ។

 image

  • បង្កើនបទពិសោធន៍អតិថិជននៅ GrabKiosksនិង GrabBooths

ដើម្បីធ្វើឱ្យសេវាកម្មរបស់ Grab កាន់តែមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ និងអតិថិជននៅអាស៊ីអាគ្នេយ៍ Grab នឹងធ្វើការណែនាំ GrabKiosks និង GrabBooths សម្រាប់អតិថិជនដែលមានភាពមមាញឹកខ្លាំងដូចជា នៅតាមផ្សារទំនើប សណ្ឋាគារ និងព្រលានយន្តហោះជាដើម។ លក្ខណៈពិសេសនៃឧបករណ៍របស់ក្រុមហ៊ុន Samsung  ជាមួយនឹង កម្មវិធីដែលបានតំឡើងមុនរបស់ក្រុមហ៊ុន Grab អនុញ្ញាតឱ្យអ្នកប្រើប្រាស់ម្នាក់ៗ និងបុគ្គលិកក្រុមហ៊ុននានា អាចធ្វើការកក់រថយន្ត Grab សម្រាប់ជិះខ្លួនគេ ឬកក់ឱ្យអ្នកដទៃបាន សូម្បីតែនៅពេលដែលពួកគេមិនមានការតភ្ជាប់ទិន្នន័យ (Internet) ក៏ដោយ។

 image

image

ឧបករណ៍របស់ក្រុមហ៊ុន Samsung ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងកន្លែងសាធារណៈ។ ឧបកណ៍ផ្សេងៗរបស់ GrabKiosks និង GrabBooths នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ត្រូវបានដំឡើងជាមួយកម្មវិធីសុវត្ថិភាពចល័ត នៃសហគ្រាស Knox របស់ក្រុមហ៊ុន Samsung ដើម្បីធានានូវសុវត្ថិភាពព័ត៌មាននៃឧបករណ៍របស់ក្រុមហ៊ុន Grab កាត់បន្ថយការចំណាយពេលវេលាច្រើន និងការចំណាយប្រាក់ទៅលើការថែទាំដែលអាចឱ្យ Grab បម្រើអតិថិជនរបស់ខ្លួនកាន់តែល្អប្រសើរ។ វានឹងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងប្រទេសវៀតណាម និងសិង្ហបុរីនៅត្រីមាសទី1 និងប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍នៅចុងឆ្នាំនេះ។

  • សេវាកម្មពត៌មានកម្សាន្ត (Infotainment) នៅក្នុងរថយន្តមួយចំនួន

Grab និង អ្នកបើកបររថយន្តដែលជាដៃគូរបស់ Grab បានឯកភាពគ្នានៅក្នុងការសាកល្បងប្រើប្រាស់សេវាកម្មចំរៀងនិងវីដេអូ (Multimedia) នៅក្នុងរថយន្ដនៅប្រទេសសិង្ហបុរី ដោយដំឡើងកម្មវិធីតាក់ស៊ី Samsung tablet នៅក្នុងរថយន្ត សម្រាប់អតិថិជនដែលគាត់មានបំណងចង់ស្វែងរកព័ត៌មានកម្សាន្តផ្សេងៗឱ្យគាត់អាចប្រើប្រាស់បាន។ កម្មវិធីនេះនឹងត្រូវបានសាកល្បងដាក់ឱ្យដំណើរការទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

 image

 image

Grab ជាបណ្តាញគមនាគមន៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាកម្មវិធីចល័តមួយដែលត្រូវបានប្រើញឹកញាប់បំផុតនៅក្នុងតំបន់ ដែលមានចំនួននៃការជិះរថយន្តតាក់ស៊ីប្រចាំថ្ងៃរហូតដល់ 3,5 លាន។ កម្មវិធី Grab ត្រូវបានគេទាញយកមកដាក់លើឧបករណ៍ចល័តជាង 77 លានគ្រឿងដែលផ្តល់ឱ្យអ្នកដំណើរនូវមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកធំបំផុតក្នុងតំបន់ដែលមានអ្នកបើកបរជាង 2,3 លាននាក់។ Grab ផ្តល់ជូននូវឡានឯកជន ម៉ូតូតាក់ស៊ី និងសេវារថយន្តនៅទូទាំងប្រទេសចំនួន 8 ប្រទេស និងទីក្រុងចំនួន 168 នៅអាស៊ីអាគ្នេយ៍។

អំពី ​Grab

Grab ជាក្រុមហ៊ុនដឹកជញ្ជូនតាមតម្រូវការ និងសេវាទូទាត់ចល័តឈានមុខគេប្រចាំអាស៊ីអាគ្នេយ៍។ Grab ដោះស្រាយបញ្ហាប្រឈមនៃការធ្វើដំនើរ ដើម្បីផ្តល់នូវសេរីភាព
ធ្វើដំនើរពិតៗសម្រាប់ប្រជាជន 620 លាននាក់នៅអាស៊ីអាគ្នេយ៍។ សេវាកម្មសំខាន់ៗរបស់ Grab មានដូចជា សេវាដឹកជញ្ជូនសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរដោយមានការសង្កត់ធ្ងន់ទៅលើផាសុកភាព សុវត្ថិភាព និងភាពជឿទុកចិត្ត ក៏ដូចជា មធ្យោបាយទូទាត់ប្រាក់ចល័តផ្ទាល់ខ្លួន GrabPay ដែលកំពុងផ្តល់ដំណោះស្រាយទូទាត់ចល័តសម្រាប់អ្នកជិះ និងអ្នកបើករបស់លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ និងការធ្វើសមាហរ័ណកម្ម​ហិរញ្ញវត្ថុកាន់តែស៊ីជម្រៅទៅក្នុងតំបន់។ បច្ចុប្បន្ន Grab ផ្ដល់សេវានៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម
មីយ៉ាន់ម៉ា និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមបើកមើលវេបសាយត៍៖ http://www.grab.com

អំពីក្រុមហ៊ុន SamsungElectronicsCo. Ltd.

ក្រុមហ៊ុន Samsung បណ្ដុះគំនិតរបស់មនុស្សនៅទូទាំងពិភពលោក និងកំណត់នូវរូបរាងអនាគតជាមួយនឹងការបង្កើតឱ្យមាននូវគំនិតផ្លាស់ប្តូរ និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើការកំណត់នូវផលិតផលប្រកបដោយការបង្កើតថ្មី ដូចជា ទូរទស្សន៍ ទូរសព្ទស្មាតហ្វូន ឧបករណ៍អឡិចត្រូនិចសម្រាប់បំពាក់លើខ្លួន ឧបករណ៍ឌីជីថល ប្រព័ន្ធបណ្តាញ និងអង្គចងចាំ ប្រព័ន្ធ LSI រោងចក្រ និង LED ។ សម្រាប់ព័ត៌មានថ្មីៗសូមចូលទៅកាន់គេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន Samsung តាមរយៈ http://news.samsung.com