Xiaomi គឺជាក្រុមហ៊ុនចែកចាយស្មាតហ្វូនធំបំផុតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ត្រីមាសទី 4 នៅក្នុងឆ្នាំ 2017 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះយកឈ្នះក្រុមហ៊ុន Samsung ជាមួយនឹងការកាន់កាប់ចំណែកទីផ្សារដល់ទៅ 31.2% ដែលនាំមុខដោយសារលក់ស្មាតហ្វូន Redmi Note 4 ។
ចំណែកក្រុមហ៊ុន Vivo, Oppo និងLenovo គឺឈរនៅចំណាត់ថ្នាក់កំពូលទាំង 5 នៅក្នុងត្រីមាសនោះ។ នៅក្នុងរដ្ឋ Maharashtra នៅក្នុងប្រទេសឥណ្ឌាគឺធំជាងគេដោយសារតែចំនួននៃការលក់ស្មាតហ្វូនគឺមានរហូតដល់ទៅ 13.7% នៅទីនេះ៕