Strava ដែលធ្វើទីផ្សារខ្លួនឯងជាកម្មវិធីបណ្តាញសង្គមសម្រាប់អត្តពលិកនោះបង្ហាញនូវទីតាំងរបស់អ្នកប្រើប្រាស់ជាច្រើនដោយធ្វើការប្រមូលនូវព័ត៌មានតាមរយៈស្មាតហ្វូន និងនាឡិកាស្មាតវ៉ចជាច្រើនទៀតដូចជា Fitbit ។ ចាប់តាំងពីកម្មវិធី Strava ត្រូវរចនាឡើងសម្រាប់ធ្វើការតាមដានផ្លូវ និងទីតាំងជាច្រើន អ្នកវិភាគ Nathan Ruser របស់ IUCA ទម្លាយថា កមម្មវិធីនេះអាចកំណត់ទីតាំងដោយចៃដន្យរបស់មូលដ្ឋានទ័ពយោធានៅជុំវិញពិភពលោកជាពិសេសមូលដ្ឋានទ័ពនៅសហរដ្ឋអាមេរិក។
នៅក្នុងសកម្មភាពសរុបជាង 1 ពាន់លានដែលធ្វើការរក្សាទុកនៅក្នុងផែនទីរបស់កម្មវិធី Strava វាគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោកទាំងមូល។
បើទោះបីជាសកម្មភាពផែនទីរបស់កម្មវិធី Strava បង្ហាញជាសាធារណៈនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៧ មកម្ល៉េះ ថ្មីៗនេះលោក Ruser កត់សម្គាល់ថា ផែនទីនេះបង្ហាញនូវផ្លូវទៅកាន់មូលដ្ឋានសម្ងាត់របស់ទាហាន និងទីភ្នាក់ងារយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងស៊ីរីដែលគេសង្ស័យថាមូលដ្ឋានស៊ីអាយអេ (CIA) តំបន់ 51 ។
ក្រៅពីមូលដ្ឋានយោធាអាមេរិច ផែនទីនេះក៏បង្ហាញពីមូលដ្ឋានទ័ព RAF Mount Pleasant របស់ចក្រភពអង់គ្លេសនៅកោះ Falkland, Lake Macphee និង Gull Island Pond ផងដែរ។ មូលដ្ឋានរបស់ប្រទេសរុស្ស៊ីក៏ត្រូវបង្ហាញដោយទិន្នន័យរបស់កម្មវិធី Strava ។
តើមានអ្វីបន្ថែមទៀត? អ្នកជំនាញសន្តិសុខនៅលើបណ្តាញសង្គម Twitter ក៏រកឃើញមូលដ្ឋានយោធាអាមេរិកដែលមានសក្តានុពលនៅប្រទេសសូម៉ាលី អាហ្វហ្គានីស្ថាន និងស៊ីរី។ មូលដ្ឋានយោធាសម្ងាត់របស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែន មូលដ្ឋានមីស៊ីលសម្ងាត់នៅតៃវ៉ាន់ក៏ដូចជាមូលដ្ឋានរបស់ NSA នៅហាវ៉ៃផងដែរ។
លោក Ruser និយាយថាផែនទីនេះអនុញ្ញាតឱ្យគាត់ស្វែងរកផ្លូវហាត់ប្រាណទៀងទាត់សម្រាប់បុគ្គលិកយោធាដែលជាព័ត៌មានអាក្រក់សម្រាប់សន្តិសុខដែលវាបង្កើតព័ត៌មានដែលអាចទុកចិត្តបានពីពិភពលោកទាំងមូល៕