ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi Mix 2s មិនមានកាមេរ៉ា Selfies នៅផ្នែកខាងមុខរបស់វានោះទេ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវអគ្គរាជទូតសម្រាប់ស្មាតហ្វូន Mi Mix 2s ដែលជាលោក Wu Yifan ឬ Kris Wu កំពុងតែកាន់ស្មាតហ្វូននេះ។ រូបភាព Teaser ផ្លូវការនេះក៏បង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូនដែលមិនមានកាមេរ៉ា Selfie នោះទេ។

image

ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺស្តើងដែលមានន័យថា ស្មាតហ្វូន Mi Mix 2s គឺដូចគ្នាខ្លាំងទៅនឹងស្មាតហ្វូន Mi Mix 2 ដែរ។ ស្មាតហ្វូន Mi Mix 2s នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅទីក្រុងស៊ាងហៃនៅថ្ងៃទី 27 ខែមីនាខាងមុខនេះ។

ស្មាតហ្វូណ Xiaomi Mi Mix 2s ត្រូវគេដឹងថានឹងមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 Chipset ។ វាមានការបែកធ្លាយជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូននេះប្រើប្រាស់ 8GB RAM/256GB ROM ។ អ្វីគ្រប់យ៉ាងនឹងដឹងនៅសប្តាហ៍ក្រោយនេះ៕