ព័ត៌មាន

ធ្ងន់ធ្ងរហើយ! FBI និង CIA ព្រមានអ្នកប្រើប្រាស់កុំអោយទិញស្មាតហ្វូនរបស់ Huawei

តើអ្នកដឹងទេថា ការទិញទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន​Huawei អាចធ្វើការលួចព័ត៌មានសម្ងាត់របស់អ្នក ឬការធ្វើចារកម្មនោះ​នេះបើតាមការបញ្ជាក់របស់ប្រធាននៃទីភ្នាក់ងារសម្ងាត់ធំៗរបស់សហរដ្ឋអាមេរិកនោះ។

image

តាមការរាយការណ៍របស់ CNBC ឱ្យដឹងថា ប្រធានរបស់ CIA, FBI និង NSA រួមទាំងទីភ្នាក់ងារជាតិជាច្រើនទៀតព្រមានទៅកាន់អ្នកប្រើប្រាស់ក្នុងការទីញស្មាតហ្វូនរបស់ Huawei នោះ។ លោក Chris Wray និយាយថា“ យើងមានការព្រួយបារម្ភខ្លាំងជាមួយនឹងហានិភ័យជាច្រើនដែលក្រុមហ៊ុននេះនៅក្នុងបណ្តាញទំនាក់ទំនងរបស់យើងនោះ។ វាអាចធ្វើការគ្រប់គ្រងទៅលើរចនាសម្ព័ន្ធរបស់យើង។ វាមានការបង្កប់នូវមេរោគសម្រាប់ធ្វើការលួចនូវព័ត៌មានរបស់អ្នកប្រើប្រាស់។”

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀត សហរដ្ឋអាមេរិកក៏មានការហាមប្រាមទៅកាន់រដ្ឋាភិបាលក្នុងការប្រើប្រាស់ស្មាតហ្វូន Huawei ដោយសារតែក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនជាច្រើន និងរដ្ឋាភិបាលរបស់ចិនផងដែរ ហើយនេះគឺជាលើកទី 1 ដែលអ្នកប្រើប្រាស់គ្រប់រូបទទួលនូវការព្រមាននេះ។

របាយការណ៍មុននេះបញ្ជាក់ថា ក្រុមហ៊ុន AT&T និង Verizon ក៏ទើបតែឈប់កិច្ចព្រមព្រៀងលក់ទៅលើស្មាតហ្វូន Mate 10 Pro ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន Best Buy ក៏ទើបតែបញ្ឈប់នូវកិច្ចព្រមព្រៀងលក់ផងដែរ។​ ក្រោយទទួលរងនូវបញ្ហានេះ តើក្រុមហ៊ុន Huawei អាចដណ្តើមបានចំណាត់ថ្នាក់លេខ 2 ពិភពលោកដូចខ្លួនធ្លាប់អះអាងនេះទេ?

ប្រភព៖ https://www.tomsguide.com/us/huawei-phones-fbi-cia-warning,news-26616.html