ព័ត៌មាន

លោក Tim Cook និយាយថា ប្រព័ន្ធប្រតិបត្តិការ​ iOS មិនអាចបញ្ចូលគ្នាជាមួយនឹង Mac OS បានទេ

កាលពីចុងឆ្នាំមុននេះ វាមានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងធ្វើការបញ្ចូលគ្នានូវ iOS និង Mac OS ដូចនេះអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការបង្កើតនូវ Version របស់ App សម្រាប់ដំណើរការទៅលើ iPhone, iPad និង Mac ។ សម្រាប់កម្មវិធីនេះអាចដំណើរការនៅលើឧបករណ៍ Touchscreen ឬកុំព្យូទ័រតាមរយៈ Mouse និង Keyboard ។

image

លោក Tim Cook ពន្យល់ថាហេតុអ្វីបានជាក្រុមហ៊ុន Apple រក្សាទុកនូវ iOS និង Mac OS ដាច់ពីគ្នានៅក្នុងព្រឹត្តិការណ៍ Sydney Morning Herald ផងដែរ។ លោកនិយាយថា OS ទាំងពីរនេះគឺអស្ចារ្យដោយសារក្រុមហ៊ុន Apple សម្រេចវាបានយ៉ាងល្អ។

នៅក្នុងខែធ្នូឆ្នាំ 2017 វាមានការបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើគម្រោងមួយឈ្មោះថា “Marzipan”  ដែលជាការបញ្ចូលគ្នារវាង Mac OS និង iOS នោះ។ នេះប្រហែលជាធ្វើឱ្យអ្នកអភិវឌ្ឍកម្មវិធី iOS មានភាពងាយស្រួលក្នុងការបង្កើត Apps នោះ៕