ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពង្រីកនូវកុំព្យូទ័រ Ultrabooks សម្រាប់ម៉ូដែល Honor MagicBook ដែលមានការរចនារូបរាងច្នៃចេញពីកុំព្យូទ័រ MacBook Air និងមានរូបរាងស្រោបដោយអាលុយមីញ៉ូមជាមួយនឹងកម្រាស់ត្រឹមតែ 15.8mm ហើយវាមានទម្ងន់ 1.47 kg ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 14’’ ។
អេក្រង់របស់កុំព្យូទ័រនេះជាប្រភេទ IPS panel ជាមួយនឹងកម្រិតភាពច្បាស់ 1080p resolution ហើយវាមានកម្រិតពណ៌ NTSC ផងដែរ។ វាមានប្រើប្រាស់នូវ 800:1 contrast និងកម្រិតពន្លឺ 250 nits ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 8th generation Intel processors i5-8250u version និង i7-8550u រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256 GB SSD (SATA)។
វាក៏ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាតប្រភេទ Nvidia MX150 ផងដែរ។ វាមានប្រើប្រាស់នូវថាមពល 57.4 Wh ដែលអាចប្រើប្រាស់បានរយៈពេល 12 ម៉ោង។ វាប្រើប្រាស់នូវរន្ធដោត USB-C ដែលអាចបញ្ចូលថាមពល 0-70% នៅក្នុងរយៈពេលមួយម៉ោង។
សម្រាប់បន្ទះឈីប i5 model លក់នៅក្នុងតម្លៃ CNY 5,000 ($800/€645) ខណៈពេលដែលបន្ទះឈីប i7 model លក់នៅក្នុងតម្លៃ CNY 5,700 ($910/€735) ។ ស្មាតហ្វូននេះនឹងដាក់លក់មុនគេនៅក្នុងប្រទេសចិន ហើយវានៅមិនទាន់ច្បាស់ទេថានឹងដាក់លក់នៅលើពិភពលោកឬយ៉ាងណានោះ៕