ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 6X បង្ហាញខ្លួននៅលើ Android.com ហើយតម្លៃរបស់វាក៏ទម្លាយផងដែរ

វានៅសល់រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅពេលដែលក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន Mi 6 ជាផ្លូវការនោះ។ នៅថ្ងៃនេះ ស្មាតហ្វូន Xiaomi Mi 6X បង្ហាញខ្លួននៅលើវេបសាយ Android.com របស់ក្រុមហ៊ុន Google ប៉ុន្តែវានៅមិនទាន់មានរូបភាពផ្លូវការនៅឡើយទេរបស់ស្មាតហ្វូននេះ។

image

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ​6 អ៊ីញរ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB / 64GB ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ថែមទៀត។ ស្មាតហ្វូននេះមានតម្លៃ CNY 1,799 (€230) សម្រាប់ទំហំ 4GB+64GB និងតម្លៃ CNY 1,999 (€260) សម្រាប់ទំហំ 6GB+64GB ។ ស្មាតហ្វូន Xiaomi Mi 6X  នឹងប្រើប្រាស់អេក្រង់ 6-inch 18:9 display, Snapdraon 626 chipset  និងប្រព័ន្ធកាមេរ៉ាភ្លោះ 20MP+8MP ផងដែរ៕