ព័ត៌មាន

ស្មាតហ្វូន Nokia X6 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 16 ខែឧសភាខាងមុខនេះនៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 16 ខែឧសភាខាងមុខនេះគឺការប្រកាសបង្ហាញស្មាតហ្វូន Nokia X6 ។ វាមានពាក្យចចាមអារ៉ាមថាស្មាតហ្វូន Nokia X អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែមេសា ប៉ុន្តេវាមិនមែនជាការពិតនោះទេ។

imageimage

ស្មាតហ្វូន Nokia X6 បង្ហាញខ្លួននៅលើរូបភាព Poster មួយហើយវាក៏មានការបញ្ចេញនូវលិខិតអញ្ជើញ និងរូបភាព Screenshot របស់ស្មាតហ្វូន Nokia X6 នេះ។ ស្មាតហ្វូន Nokia X6 នឹងមានអេក្រង់  19:9 screen នៅផ្នែកខាងមុខ កញ្ចក់នៅផ្នែកខាងក្រោយ ប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃថែមទៀត៕