ព័ត៌មាន

ការកម្មង់ទិញមុនស្មាតហ្វូន Hauwei P20 និង P20 Pro នៅក្នុងប្រទេសកាណាដាចាប់ផ្តើមហើយ

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Huawei P20 និង Huawei P20 Pro ចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយនៅក្នុងប្រទេសកាណាដាតាមរយៈក្រុមហ៊ុន Rogers និង Fido ។ ស្មាតហ្វូន P20 មានតម្លៃ CAD 749 ($585) ខណៈពេលដែលស្មាតហ្វូន P20 Pro មានតម្លៃ CAD 999 ($780 នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Rogers ។

image

ក្រុមហ៊ុន Fido ក៏លក់ស្មាតហ្វូននេះនៅក្នុងតម្លៃដូចគ្នាដែរ។ ស្មាតហ្វូនទាំងពីរនេះដាក់លក់ផងដែរនៅក្រុមហ៊ុនជាច្រើនទៀតដូចជា  Telus, Koodo, Videotron, Bell និង Virgin Mobile ប៉ុន្តែវាមិនទាន់មានការកម្មង់ទិញមុននៅឡើយទេ៕