ព័ត៌មាន

កម្មវិធី Samsung Member App ត្រូវដាក់សម្ភោធជាផ្លូវការនៅផ្សារទំនើបអ៊ីអន

នៅថ្ងៃទី 5 ខែឧសភា ឆ្នាំ 2018 នៅផ្សារទំនើបអ៊ីអនភ្នំពេញ ក្រុមហ៊ុន Samsung ធ្វើការសម្ពោធនូវកម្មវិធី Samsung Member App ដោយមានការអញ្ជើញចូលរួមពីបណ្តាដៃគូសហការ ភ្ញៀវកិត្តយស និងអ្នកសារព័ត៌មានជាច្រើនរូប។ 

 image

image

image

image

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថាដើម្បីអរគុណ និងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរស័ព្ទដៃ Samsung ដូច្នោះ ហើយទើបក្រុមហ៊ុន Samsung បានបង្កើតនូវ App ថ្មីមួយ ដែលមានឈ្មោះថា Samsung Members ដែលជាកម្មវិធីផ្តល់ជូនសារះប្រយោជន៍ និងសេវាកម្មជាច្រើន សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក។

 image

image

image

image

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ពិសេសសន្ធឹកសន្ធាប់ក្នុងកម្មវិធី Samsung Members:

-Benefits ៖ អ្នកប្រើប្រាស់ Samsung Members អាចទទួលបាននូវអត្ថប្រយោជន៍និងការបញ្ចុះតម្លៃ(discount) ជាច្រើនពីដៃគូសហការរបស់សាមសុងដោយគ្រាន់តែចុចលើ On- Vouchers (Browse) ដើម្បីឆែកមើលការផ្តល់ជូនក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗសម្រាប់ហាងនិងសេវាកម្មផ្សេងៗដែលពេញនិយមក្នុងក្រុងភ្នំពេញ ។ អ្នកប្រើប្រាស់ទូរស័ព្ទសាមសុងទាំងអស់មិនតម្រូវឲ្យធ្វើការចំណាយអ្វីឡើយ ក្រៅពី Download កម្មវិធី Samsung Members នេះឡើយ។

-Support៖ ក្នុងផ្នែកនេះ អ្នកអាចទទួលបានសេវាកម្មបម្រើអតិថិជនដូចជា ការផ្ញើមតិយោបល់ ទូរស័ព្ទទំនាក់ទំនង ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនួយ ឬស្វែងរកទីតាំងផ្តល់សេវាកម្មសាមសុងដែលនៅជិតបំផុត។

-News & Tips ៖ អ្នកប្រើប្រាស់ងាយស្រួលក្នុងការតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ ទំនាក់ទំនងនឹងសាមសុងក៏ដូចជាគន្លឹះក្នុងការប្រើប្រាស់កម្មវិធីថ្មីៗនិងពិសេសៗដូចជាកាមេរ៉ា Bixby។

-Dianostics៖ ផ្នែកនេះពិតជាមានសារះសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ព្រោះវាបំពាក់ទៅដោយលក្ខណះពិសេសដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ទូរស័ព្ទ ដូចជាជម្រុះចោលកម្មវិធីដែលមិនប្រើប្រាស់ និងបិតកម្មវិធីដែលមិនប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្ម និងបង្កើនល្បឿនទូរស័ព្ទ។

 image

image

image

លោកអ្នកអាចធ្វើការទាញយកកម្មវិធីនេះតាមរយះកម្មវិធី Galaxy App ឬ PlayStore បន្ទាប់មកប្រតិបត្តិការណ៍ចុះឈ្មោះដោយប្រើគណនី Samsung  ដែលមានស្រាប់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការដំឡើងកម្មវិធីនេះ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 1800 203 232៕