ព័ត៌មាន

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកហាមមិនអោយមូលដ្ឋានកងកម្លាំងយោធាប្រើប្រាស់ស្មាតហ្វូន Huawei និង ZTE

ថ្មីៗនេះ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបញ្ជាទៅកាន់ហាងលក់រាយទាំងអស់នៅតំបន់ដែលមានមូលដ្ឋានកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកអោយបញ្ឈប់នូវការលក់ស្មាតហ្វូន Huawei និង​ ZTE ។ នាយកដ្ឋានការពារជាតិបញ្ជាក់ថា ស្មាតហ្វូនចិននេះអាចបង្ករនូវហានិភ័យសម្រាប់សន្តិសុខជាតិបាន។

image

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបញ្ជាក់ថា “ឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុន Huawei និង ZTE អាចបង្ករនូវហានិភ័យសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់នាយកដ្ឋានបាន។” សមាជិកនៅក្នុងកងកម្លាំងមូលដ្ឋានរបស់សហរដ្ឋអាមេរិកមិនអាចប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិននេះនៅមូលដ្ឋានទ័ពបាននោះទេ។

មន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនអាចធ្វើការបញ្ជាអោយក្រុមហ៊ុនផលិតស្មាតហ្វូនទាំងនោះបង្កើតនូវ Backdoors សម្រាប់ធ្វើចារកម្មចេញពីស្មាតហ្វូនរបស់ពួកគេបើទោះបីជាក្រុមហ៊ុន Huawei និង ZTE ធ្វើការបដិសេធក៏ដោយ។ នៅក្នុងប្រភពអានាមិកមួយបញ្ជាក់ថា មេដឹកនាំនៃកងកម្លាំងយោធាមានការព្រួយបារម្ភថា ស្មាតហ្វូន Huawei និង​ZTE អាចធ្វើការតាមដាននូវទីតាំងនៃកងកម្លាំងបានផងដែរ៕

ប្រភព៖ https://www.theverge.com/2018/5/2/17310870/pentagon-ban-huawei-zte-phones-retail-stores-military-bases