ការប្រកួតប្រជែងទៅលើទីផ្សារស្មាតហ្វូនលេងហ្គេមកំពុងតែមានការកើនឡើងនៅឆ្នាំនេះ ជាពិសេសនៅក្នុងប្រទេសចិនតែម្តង។ ក្រុមហ៊ុន Razer ប្រហែលជានាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 22 ខែឧសភាខាងមុខនេះ។
តើនេះគឺជាផលិតផលថ្មី ឬស្មាតហ្វូន Razer Phone ? ស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះប្រកាសបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ ហើយវាប្រហែលជាបញ្ចេញនូវជំនាន់ទី 2 ផងដែរ។ ស្មាតហ្វូន Razer Phone មានអេក្រង់ 120 Hz ផងដែរ៕