ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S9 ពណ៌ថ្មី Sunrise Gold និង Burgundy Red បង្ហាញខ្លួនហើយ!

កាលពីសប្តាហ៍មុននេះ យើងឃើញនូវពណ៌ Burgundy Red របស់ស្មាតហ្វូន Samsung Galaxy S9 និង​Galaxy S9+ ហើយនៅថ្ងៃនេះក្រុមហ៊ុនបញ្ចេញនូវពណ៌ថ្មីមួយទៀតគឺ Sunrise Gold ។ សម្រាប់ពណ៌ Red នេះគឺដាក់លក់នៅក្នុងប្រទេសកូរ៉េ និងចិនហើយនៅចុងខែនេះ ។ សម្រាប់ពណ៌ Gold នឹងចាប់ផ្តើមដាក់លក់នៅខែមិថុនានៅក្នុងទីផ្សារដែលជ្រើសរើសប៉ុណ្ណោះដូចជា Australia, Chile, Germany, Hong Kong, Korea, Mexico, Russia, Spain, Taiwan, United Arab Emirates និង Vietnam។

image

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងមានអេក្រង់  5.8” ឬ 6.2” Super AMOLED panel ជាមួយនឹងកម្រិតភាពច្បាស់ WQHD+ resolution (2960 x 1440 pixels) ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 9810 ប៉ុន្តែសម្រាប់ទីផ្សារមួយចំនួនដូចជាចិន និងម៉ិចស៊ិកូគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ។

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាទំហំ 12MP ហើយវាមានមុខងារ f/1.5-f/2.4 and Dual Pixel PDAF ផងដែរ។ មកទល់ពេលនេះ ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ក៏មានពណ៌ Midnight Black, Titanium Gray, Coral Blue និង Lilac Purple រូមជាមួយនឹងពណ៌ថ្មីពីរទៀតនេះ៕ា