ព័ត៌មាន

របាយការណ៍ថ្មីបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy Note 9 នឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហានេះ

ថ្មីៗនេះ វាមានរបាយការណ៍មួយដែលបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការសម្រេចចិត្តក្នុងការពន្យារពេលស្មាតហ្វូន Galaxy Note 9 រយៈពេលពីរសប្តាហ៍ចាប់ពីខែកក្កដាដល់ដើមខែសីហានោះ។ ពេលនេះ របាយការណ៍ថ្មីមួយទៀតចេញពី Bloomberg បញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 9 ខែសីហាខាងមុខនេះ។

image

របាយការណ៍នេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានឈ្មោះថា Note 9 moniker ហើយវានឹងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា និងបន្ទឈីបផងដែរ។ ស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅចុងខែសីហានេះ៕