ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Microsoft ជាផ្លូវការក្នុងការដំណើរការនូវ Windows 10 នៅលើបន្ទះឈីប Snapdragon 835 និងការបញ្ចេញនូវ Snapdragon 845 Chipset នៅក្នុងឆ្នាំនេះផងដែរ។ សម្រាប់បន្ទះឈីប Snapdragon 850 នឹងមានល្បឿនលឿនជាងបន្ទះឈីប 845 ផងដែរ។
សម្រាប់បន្ទះឈីប Kryo 385 Gold cores គឺមានល្បឿន 2.96 GHz ។ ក្រុមហ៊ុនបច្ចេកវិទ្យា HP ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Quanta នៅលើ Chimera 2 ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា HP នឹងចែករំលែកនូវបន្ទះឈីប Snapdragon 850 ទៅកាន់ក្រុមហ៊ុនចែកចាយជាច្រើននៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រា្តលី៕