ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo Find X នឹងបង្ហាញខ្លួននៅចិននៅថ្ងៃទី 29 ខែមិថុនានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Find X  ដែលមានកាមេរ៉ាប្លែក ហើយវាមានអេក្រង់ទំហំដល់ទៅ 92% ផងដែរ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងប៉ារីស ហើយវានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយនៅចិននៅថ្ងៃទី 29 ខែមិថុនាខាងមុខនេះផងដែរ។

 image

image

ស្មាតហ្វូន Oppo Find X នឹងប្រកាសបង្ហាញខ្លួននៅក្នុងទីក្រុងប៉េកាំងស្ថិតនៅក្នុងតំបន់ 751 D-Park ។ ស្មាតហ្វូននេះប្រហែលជាមានតម្លៃថ្លៃ និងពណ៌ផ្សេងគ្នាសម្រាប់ជ្រើសរើសផងដែរ។ ស្មាតហ្វូន Oppo Find X នឹងបង្ហាញខ្លួននៅក្នុងខែសីហានៅក្នុងទីផ្សារនៅតំបន់អ៊ឺរ៉ុបជាច្រើនដូចជាអ៊ីតាលី អេស្ប៉ាញ បារាំង និងហូឡង់ឆាប់ៗនេះ៕