សម្រាប់ការរចនារូបរាងរបស់នាឡិកា Huawei's TalkBand B5 ត្រូវបានទម្លាយដោយគណនី Evan Blass ប៉ុន្តែវានៅមិនទាន់មានព័ត៌មានលម្អិតអំពីឧបករណ៍នេះនៅឡើយទេ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ជាក់ជាផ្លូវការនៅលើ Weibo របស់ខ្លួនថា នាឡិកានេះនឹងបង្ហាញខ្លួននៅថ្ងៃទី 18 ខែកក្កដានេះ ហើយវានឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន nova 3 ផងដែរ។
នាឡិកានេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 18 ខែកក្កដានេះ ហើយវានឹងដាក់លក់នៅថ្ងៃទី 20 ខែកក្កដានេះវេលាម៉ោង 13:00 ។ នាឡិកា TalkBand B3 ប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2016 ហើយពេលនេះនាឡិកា TalkBand B5 គឺជាជំនាន់ថ្មីបន្តរបស់វា។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតនៅពេលដែលឧបករណ៍នេះប្រកាសបង្ហាញខ្លួននោះ៕